ស្ត្រីម្នាក់ ជាអ្នកចំកម្មវិធីថតស្ពត នាំខ្លួទៅតុលាការពាក់ពន្ធករណី
ស្ត្រីម្នាក់ ជាអ្នកចំកម្មវិធីថតស្ពត នាំខ្លួទៅតុលាការពាក់ពន្ធករណី ចេញមូលប្បទានបត្រគ្មានសាច់ ប្រាក់ សែកស្អុយ ប្រមាណ១០ម៉ឺនដុល្លារ
ភ្នំពេញ ៖ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣នេះ ស្ត្រីម្នាក់ជាអ្នកចំកម្មវិធីថតស្ពត ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ នាំខ្លួទៅតុលាការពាក់ពន្ធករណី.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន. ។
ស្ត្រីរូបនោះឈ្មោះ ហ៊ន សាលី អាយុ២៩ឆ្នាំ មានទីលំនៅសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ការនាំខ្លួនស្ត្រីអ្នកថតស្ពតទៅតុលាការ ត្រូវបានសមត្តកិច្ចធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យឈ្មោះ ហ៊ន សាលី ចូលទៅបំភ្លឺទៅលើបណ្តឹងរបស់ឈ្មោះ អឿន ម៉ូនីកា ប្តឹងចោទប្រកាន់ពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករអាចជួញដូរបាន.ពោលគឺពាក់ពន្ធ ចេញមូលប្បទានបត្រគ្មានសាច់ ប្រាក់«សែកស្អុយ»ប្រមាណ១០ម៉ឺនដុល្លារអាមេរិក ។ ប៉ុន្តែបើតាមឈ្មោះ ហ៊ន សលី និយាយថា លុយនោះ គេបានសងទៅដើមបណ្តឹងជាបន្តបន្ទាប់ហើយ តែដោយមួយរយៈនេះដើមបណ្តឹងត្រូវជាប់ឃុំខ្លួននៅក្នុងពន្ធនាគារ ទើបមានការខកខានក្នុងការទូទាត់ប្រាក់ ដូច្នោះមិនត្រូវឃាត់ខ្លួនគេទេ ៕