Banner KNP Detail Top

ផ្ទះប្រជាពលរដ្ឋ បេីកកន្លែងបោកអ៊ុត ត្រូវបានអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ

ផ្ទះប្រជាពលរដ្ឋ បេីកកន្លែងបោកអ៊ុត ត្រូវបានអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ

ភ្នំពេញ៖ កាលពី យប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ផ្ទះប្រជាពលរដ្ឋដែលបេីកកន្លែងបោកអ៊ុតត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរុដ្ឋរាយការណ៍ទៅសមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍ នៅបុរីពិភពថ្មី១ ផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។ ម្ចាស់ផ្ទះមានឈ្មោះអៀង ដារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ។
មុនពេលកេីតហេតុខណៈម្ចាស់ផ្ទះមិននៅដោយនៅតែបុគ្គលិកស្នាក់នៅខាងក្រោម បន្ទាប់មកក៏ឮសំឡេងផ្ទុះនិងបែកផ្កាភ្លេីងចេញពីក្នុងបន្ទប់ជាន់ទី១។ ភ្លាមនោះក្រុមបុគ្គលិកក៏នាំគ្នាយកបំពង់ពន្លត់បាញ់ពន្លត់និងរាយការណ៍ទៅសមត្ថកិច្ចឱ្យជួយទាក់ទងទៅក្រុមរថយន្តពន្លត់អគ្គិភ័យមកជួយធ្វើអន្តរាគមន៍ភ្លាមៗ ដោយប្រេីប្រាស់អស់ទឹកចំនួន២ឡានទេីបអាចគ្រប់គ្រងបាន។
ចំពោះសម្ភារៈដែលខូចខាត គឺពូក គ្រែនិងសម្ភារប្រេីប្រាស់ក្នុងបន្ទប់ត្រូវបានភ្លើងឆេះអស់ទាំងស្រុង តែមិនរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ៕

អត្ថបទដែលជាប់ទាក់ទង