Banner KNP Detail Top

កម្លាំងនគរបាលចាប់ខ្លួនក្មេងទំនើងមួយក្រុម ៨នាក់ ពាក់ព័ន្ធករណី

កម្លាំងនគរបាលចាប់ខ្លួនក្មេងទំនើងមួយក្រុម ៨នាក់ ពាក់ព័ន្ធករណីគប់កញ្ចក់រថយន្ដប្រជាពលរដ្ឋតាមដងផ្លូវ ស្រុកកៀនស្វាយ ខេត្តកណ្ដាល


(កណ្ដាល)៖ ការចាប់ខ្លួនជាបន្ដបន្ទាប់នេះ រហូតមកដល់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ក្រោយកើតហេតុការណ៍នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ នៅភូមិកណ្ដាលលើ ឃុំបន្ទាយដែក ស្រុកកៀមស្វាយ ខេត្តកណ្ដាល។

ក្មេងទំនើងមួយក្រុមមានគ្នា៨នាក់ ពាក់ព័ន្ធករណីគប់កញ្ចក់រថយន្ដប្រជាពលរដ្ឋដែលធ្វើដំណើរលើផ្លូវជាតិលេខ១ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្រូវកម្លាំងនគរបាលចាប់ខ្លួនបានជាបន្ដបន្ទាប់។
ជនសង្ស័យទាំង៨នាក់ ដែលត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់នេះ រួមមាន៖ ទី១៖ឈ្មោះ ឡឹក ភាន ហៅ (បារាំង), ទី២៖ឈ្មោះ មឿន សំណាង, ទី៣៖ឈ្មោះ សុខ សុភារ៉ាត់, ទី៤៖ឈ្មោះ កែវ ពិសិដ្ឋ, ទី៥៖ឈ្មោះ នឿន វាសនា, ទី៦៖ឈ្មោះ លី ដារិន, ទី៧៖ឈ្មោះ រឿន វ៉ាយី និងទី៨៖ឈ្មោះ ម៉េត ម៉ានីកូ។
ក្រោយពីបានសាកសួររួចជនសង្ស័យនេះ បានឆ្លើយសារភាពថា ពួកគេពិតជាបានគប់កញ្ចក់រថយន្ដអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ១ ពិតប្រាកដមែន។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង