ឃាត់ខ្លួនជនសថ្ស័យ ករណីកាប់យុវជនម្នាក់ នៅកម្មវិធីមង្គលការ ក្នុងភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់
ឃាត់ខ្លួនជនសថ្ស័យ ករណីកាប់យុវជនម្នាក់ នៅកម្មវិធីមង្គលការ ក្នុងភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ ករណីប្រើអំពើហិង្សាដោយចេតនា ដោយក្រុមក្មេងទំនើង បានយកកាំបិតផ្គាក់ កាប់ទៅលើជនរងគ្រោះឈ្មោះ ជន ដាលីន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិទួលថ្មឃុំតាលោ បណ្ដាលឲ្យរងរបួសដៃឆ្វេង នៅកម្មវិធីមង្គលការមួយ ក្នុងភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ កាលពី ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ។
លោកវរសេនីយ៍ឯក អ៊ុល ហៃ អធិការនគរបាលស្រុកតាកោសែនជ័យ បានបញ្ជាឲ្យនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ ដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ ចំនួន០៣នាក់ បានសហការជាមួយកម្លាំងប្រជាការពារចំនួន០៣នាក់ ចុះទៅដល់ផ្ទះជនសង្ស័យឈ្មោះ ដា វ៉ាត់ ហៅវ៉ា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិទួលថ្ម ឃុំតាលោ ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ និងដកហូតមានដាវកែច្នៃ(ចុងស្រួចដងដែក) ចំនួន០១ដើម ប្រវែង៧៦ស.ម ។ ចំពោះវត្ថុតាង និងជនសង្ស័យត្រូវបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ដើម្បីសួរនាំបន្ត ។
ជនសង្ស័យ ក៏បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនមានបក្ខពួកចំនួន០៤នាក់ ដែលបានណាត់គ្នា ធ្វើសកម្មភាពកា.ប់ទៅលើឈ្មោះ ជន ដាលីន នៅនឹងកន្លែងមង្គលការ កាលពីយប់ថ្ងៃទី០៤ ខែមកា ឆ្នាំ២០២៣ ពិតប្រាកដមែន ។ ជនសង្ស័យ បន្តថា មូលហេតុ មានទំនាស់ពាក្យសម្ដីនឹងគ្នា ទើបក្រុមខ្លួន បានប្រទះឃើញជនរងគ្រោះ ក៏ធ្វើសកម្មភាពយកកាំបិតផ្គាក់ កាប់ទៅលើឈ្មោះ ដាលីន ត្រូវចំដៃខាងឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់ ។ ក្រោយមក បក្ខពួកខ្លួនបានជិះម៉ូតូរត់គេចខ្លួន ពីកន្លែងកើតហេតុ ។
ជនសង្ស័យ បានសារភាពថា បក្ខពួកខ្លួន កន្លងមកធ្លាប់ធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋ និងប្រើប្រាស់គ្រឿងញៀនផងដែរ ។ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញ ស្នើទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីសុំគោលការណ៍ឃាត់ខ្លួនជាបណ្ដោះអាសន្ន និងកសាងសំណុំរឿងបន្តតាមនីតិវិធី ។ ចំណែកឯ ជនសង្ស័យ ០៣នាក់ផ្សេងទៀត កម្លាំងសមត្ថកិច្ច កំពុងតែតាមស្វែងរកចាប់ឃាត់ខ្លួន ៕