Banner KNP Detail Top

សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ៖ ខ្ញុំកំពុងតែស្រមើស្រមៃថា កម្ពុជានឹងក្លាយទៅជាប្រទេស ដែល

សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ៖ ខ្ញុំកំពុងតែស្រមើស្រមៃថា កម្ពុជានឹងក្លាយទៅជាប្រទេស ដែលផលិតនូវ ស្វាយចន្ទី ច្រើនបំផុតនៅលើពិភពលោក

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ” ខ្ញុំកំពុងតែស្រមើស្រមៃថា កម្ពុជានឹងក្លាយទៅជាប្រទេស ដែលផលិតនូវ ស្វាយចន្ទី ច្រើនបំផុតនៅលើពិភពលោក”។
នៅក្នុងពិធីបុណ្យទន្លេលើកទី ៧ ដែលប្រារព្ធឡើងនៅខេត្តកំពង់ធំ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាៈ ” ផលិតកម្មដែលយើងឃើញ នៅតាមស្តង់នានា ដែលបានដាក់តាំង បង្ហាញ នៅក្នុងសហគមន៍ ខ្ញុំពិតជាមានការជក់ចិត្ត នឹកឃើញរឿងអតីតកាល ប្រៀបធៀបជាមួយនឹងបច្ចុប្បន្នកាល ដែលនៅតាមស្តង់នីមួយៗ សុទ្ធតែមានការផលិត ប្រកបដោយការទទួលខុសត្រូវ មានគុណភាពដែលអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញ” ។
សម្តេចតេជោ បានថ្លែងថា “ខ្ញុំកំពុងតែស្រមើស្រមៃថា កម្ពុជានឹងក្លាយទៅជាប្រទេស ដែលផលិតនូវស្វាយចន្ទីច្រើនបំផុត នៅលើពិភពលោក ដែលមកដល់បច្ចុប្បន្ននេះ យើងបានទៅហួសប្រទេសកូឌីវ័រដែលផលិតត្រឹមមួយលាន មួយសែនតោន ។ ឥឡូវ យើងមានដល់មួយលាន មួយសែនប្រាំបី ម៉ឺនតោន រួចស្រេចទៅហើយ ។ ដូច្នេះខ្ញុំសង្ឃឹមថា កម្ពុជា នៅពេលអនាគត ដែលមានសន្តិភាព បូកជាមួយនឹងគោល នយោបាយភូមិ ឃុំ មានសុវត្ថិភាព គឺមួយផ្នែកទាក់ទាញទេសចរ ប៉ុន្តែអ្វីដែលសំខាន់ ជាងនេះទៅទៀត ផលិតកម្មដែលបម្រើសេចក្តីត្រូវការរបស់ប្រជាជន ក៏ដូចជាផ្គត់ផ្គង់ ទេសចរនោះឯង ៕

អត្ថបទដែលជាប់ទាក់ទង