Banner KNP Detail Top

ឃាត់ខ្លួនក្មេងទំនើង០២នាក់ សរុបបានចំនួន០៦នាក់ហើយ ដែលបង្កភាពអនាធិបតេយ្យលើផ្លូវ នៅតាកែវ

ឃាត់ខ្លួនក្មេងទំនើង០២នាក់ សរុបបានចំនួន០៦នាក់ហើយ ដែលបង្កភាពអនាធិបតេយ្យលើផ្លូវ នៅតាកែវ

ខេត្តតាកែវ÷ នៅ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ដោយទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោកអនុសេនីយ៍ឯក គង់ សំអឿន មេបញ្ជាការរងស្រុក សហការជាមួយកម្លាំងស្នាក់ការសន្តិសុខ៣០១ បន្តចុះឃាត់ខ្លួនក្មេងទំនើងដែលធ្វើសកម្មភាពវ៉ៃគ្នាកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុចគីឡូម៉ែត្រ ៦៤-៦៥ នៅផ្លួវជាតិលេខ០៣ ស្ថិតក្នុងភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។
លទ្ធផល: ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់បន្ថែមទៀត៖
១.ឈ្មោះ ម៉ន ដេវីត ភេទប្រុសអាយុ១៥ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។
២.ឈ្មោះ ខុន ភារិន ហៅបាវ ភេទប្រុសអាយុ១៥ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិត្រពាំងឈូក ឃុំពោធិ៍អង្រ្កង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
ជនសង្ស័យត្រូវបានប្រគល់ជូនទៅ ការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត ចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា រយៈពេលពីរថ្ងៃនេះ កងរាជអាវុធហត្ថខេត្ត បានឃាត់ខ្លួនក្មេងទំនើងដែលបង្កភាពអនាធិបតេយ្យលើផ្លូវជាតិលេខ០៣ សរុបបានចំនួន០៦នាក់ហើយ។

អត្ថបទដែលជាប់ទាក់ទង