Banner KNP Detail Top

ប្រមូលជនមានសតិមិនគ្រប់ ជនវិបល្លាស និងជនបែកថ្នាំ ជិត ៥០ នាក់ បញ្ជូនទៅ

ប្រមូលជនមានសតិមិនគ្រប់ ជនវិបល្លាស និងជនបែកថ្នាំ ជិត ៥០ នាក់ បញ្ជូនទៅអប់រំ និងកែប្រែនៅមណ្ឌល សំចតសង្គមកិច្ច

បាត់ដំបងៈ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ លោកអភិបាលក្រុងបាត់ដំបង ដឹកនាំកម្លាំងគណបញ្ជាការឯកភាព បន្តប្រមូលយកជនវិបល្លាស សតិមិនគ្រប់ និងជនបែកថ្នាំ ដើម្បីនាំយកទៅកាន់ មណ្ឌលបន្សាបព្យាបាល និងស្តារនីតិសម្បទា និងមណ្ឌលសំចត នៃមន្ទីរសង្គមកិច្ចខេត្ត។
លោកអភិបាលក្រុងបាត់ដំបង បានឱ្យដឹងថា យុទ្ធនាការប្រមូលបងប្អូននេះ គឺអនុវត្ត តាមការណែនាំរបស់លោក សុខ លូ អភិបាលខេត្ត ក្រោមការយកចិត្ដទុកដាក់ លើកកម្ពស់សោភ័ណភាព អនាម័យ ធ្វើឱ្យទីក្រុងស្អាត ពិសេសការលុបបំបាត់ មិនឱ្យមានជនវិបល្លាស សតិមិនគ្រប់ និងជនបែកថ្នាំ នៅតាមទីសាធារណៈនានា។
ជនវិបល្លាស សតិមិនគ្រប់ និងជនបែកថ្នាំ ដែលកម្លាំងចុះប្រមូលបានខាងលើនេះ សរុបចំនួន ៤៥នាក់ ក្នុងនោះស្រី ៧នាក់ មួយចំនួន បញ្ជូនទៅកាន់មណ្ឌលបន្សាបព្យាបាល និងស្តារនីតិសម្បទា កែស៊ីនួន ក្នុងស្រុករតនៈមណ្ឌល និងមួយចំនួនទៀត បញ្ជូនទៅកាន់ មណ្ឌលសំចតនៃមន្ទីរសង្គមកិច្ច ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង៕

អត្ថបទដែលជាប់ទាក់ទង