Banner KNP Detail Top

រថយន្ត របស់អ្នកសារព័ត៌មាន CTC បានបើកបោះពួយក្នុងល្បឿនលឿន បានគេចពី

រថយន្ត របស់អ្នកសារព័ត៌មាន CTC បានបើកបោះពួយក្នុងល្បឿនលឿន បានគេចពីម៉ូតូមួយគ្រឿង ជ្រុលធ្លាក់ផ្លូវក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយទឹក បណ្តាលអោយរងរបួសធ្ងន់

ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី៩ ខែមិនា ឆ្នាំ២០២៣ នៅតាមមហាវិថីឈ្នះ-ឈ្នះ ក្នុងភូមិត្រពាំងពោធិ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
រថយន្តម៉ាកឡិចស៊ិស៤០០hមួយគ្រឿង ដែលគេអះអាងថា ជារថយន្ត របស់អ្នកសារព័ត៌មាន CTC បានបើកបោះពួយក្នុងល្បឿនលឿនបានគេចពីម៉ូតូមួយគ្រឿង ក៏បានជ្រុលធ្លាក់ផ្លូវក្រឡា.ប់ធ្លា.ក់ចូលក្នុងប្រឡាយទឹក បណ្តាលអោយរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

រថយន្តដែលជួបគ្រោះថ្នាក់នេះ ម៉ាកឡិចស៊ិស400h ពណ៌ស ពាក់ស្លាកលេខ កំពត 2A-0141 បិទឡូហ្គោសារព័ត៌មានCTC បើកបរដោយបុរសម្នាក់មិនស្គាល់ត្រូវអត្តសញ្ញាណឡើយ ដែលគេអះអាងថា ជាអ្នកសារព័ត៌មាន ។
នៅមុនពេលកើតហេតុ គេឃើញ រថយន្តខាងលើបើកបរ ដោយបុរសម្នាក់ បានធ្វើដំណើរ ក្នុងទិសដៅពីជើងទៅត្បូង នៅពេលដល់ចំណុចកើតហេតុ ក៏បានគេចពីម៉ូតូមួយគ្រឿងក៍បានរ៉េចង្កូតទៅខាងស្តាំដៃ ក្រឡា.ប់ធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ បណ្តាលអោយអ្នកបើកបរ បានរករបួសធ្ងន់។
ភ្លាមៗ ត្រូវបានអ្នកដំណើរបាននាំគ្នាជួយសង្គ្រោះ ដោយទាញអ្នកបើកបរ ចេញ រួចទាក់ទងទៅក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ នគរបាលមូលដ្ឋានក៏បានចុះទៅកន្លែងកើតហេតុរួច ហៅរថយន្តមកស្ទូចរថយន្តមករក្សាទុកនៅប៉ុស្តិ៍ ដើម្បីទុកប្រគល់អោយម្ចាស់វិញ៕

អត្ថបទដែលជាប់ទាក់ទង