Banner KNP Detail Top

អតីតបវរកញ្ញា ចក្រវាឡកម្ពុជា ឆ្នាំ២០២១ ងិន ម៉ារ៉ាឌី ហៅរ៉ូហ្សា នឹងចូលរោងជ័យ សិរីសួស្តីហើយ ជាមួយគូដណ្តឹង

អតីតបវរកញ្ញា ចក្រវាឡកម្ពុជា ឆ្នាំ២០២១ ងិន ម៉ារ៉ាឌី ហៅរ៉ូហ្សា នឹងចូលរោងជ័យ សិរីសួស្តីហើយ ជាមួយគូដណ្តឹងខ្មែរកាត់សញ្ជាតិអាមេរិក ខាងមុខនេះ

ភ្នំពេញ ៖ បវរកញ្ញា រាងតូចច្រឡឹងប ត្រៀមលាភាពនៅលីវរូបនេះ បានតម្កល់ចិត្តរួចរាល់ក្នុងនាមជាភរិយាពេញច្បាប់ ក្រោមទំនៀមទម្លាប់ខ្មែរ ដែលស្ត្រីកម្ពុជាចង់បាន។ ពិធីរបស់នាង គេព្យាករណ៍ថា ពិតជាកក្រើកសង្គមសិល្បៈនាដើមខែមេសានោះ ព្រោះថា ភ្ញៀវកិត្តិយស ទាំងអ្នកសិល្បៈ និងក្រៅសិល្បៈ ដ៏ច្រើនខ្ទង់១ពាន់នាក់ នឹងសម្រុកចូលជូនពរជ័យដល់បវរកញ្ញាវ័យឆ្លាត និងក្លាហានរូបនេះហើយ។
ស្រីស្អាត ម៉ារ៉ាឌី ត្រូវគេដឹងថា ពេលរៀបការភ្លាមៗ នឹងវេចអីវ៉ាន់ចាកចេញហោះទៅជាមួយស្វាមីទៅនៅអាមេរិក កសាងជីវិតថ្មីនៅលើទឹកដីដ៍ស៊ីវិល័យនោះអោយកាន់តែមានសុភមង្គល។ ម៉ារ៉ាឌី និងអនាគតស្វាមីបានស្គាល់យល់ចិត្តថ្លើមគ្នាយូរឆ្នាំ តាំងពីមុនពេលនាងចូលប្រឡងបវរកញ្ញាម្ល៉េះ។ ដ្បិតតែស្នេហាមួយនេះ កើតឡើងជាមួយក្មេងៗមែន ប៉ុន្តែក៏មិនរំលងឡើយចាស់ទុំសងខាងដឹងឮ។ ផលល្អមួយនេះហើយ បានបង្កអោយអ្នកទាំង២ ឆ្លងដល់ពិធីភ្ជាប់ពាក្យផ្អើលស្រុកខ្មែរ ហើយក៏ត្រៀមនូវថវិកាចាយវា.យច្រើនពាន់ដុល្លារបន្ថែមទៀតនាថ្ងៃរៀបការដ៏ធំនៅហាងលំដាប់ក្បែរផ្សារទំនើប អ៊ីអន២ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមការឆ្លងឆ្លើយ តាមរយៈសាអេឡិចត្រូនិច ម៉ារ៉ាឌី បានបញ្ជាក់ថា មង្គលការរបស់នាង នឹងមកដល់១ថ្ងៃពេញ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ដោយមានក្រុមមិត្តភក្តិក្នុងស្ថាប័នបវរកញ្ញា ចូលរួមិត្តសិល្បករ សាច់ញាតិសងខាង និងបានថែមទាំងបើកទូលាយដល់បណ្តាអ្នកសារព័ត៌មានទាំងអស់អោយតែដឹងអាចចូលរួមបាន ដើម្បីបានថតរូប និងផ្តិតរូបភាព ថ្ងៃសំខាន់របស់នាង មិនថាពេលព្រឹក ឬល្ងាច។
ម៉ារ៉ាឌី បានអោយដឹងទៀតថា ចំពោះដំណើរទៅអាមេរិក អាចប្រហែលជាជិត២ឆ្នាំទៀត ព្រោះនាងនៅបន្តរៀនជំនាញផាត់មុខធ្វើសក់ រៀនផ្នែកក្រចកអោយចេះដឹងច្រើន ចេញពីក្នុងស្រុកសិន។ មូលហេតុ នាងនឹងរស់នៅទីនោះបើកហាងសាឡន ទុកជាការងារប្រចាំថ្ងៃ ដោយចាំបាច់យើងត្រូវចេះច្បាស់លាស់ខ្លួនឯង ព្រោះនៅទីនោះ មានហាងបានក៏គេពិនិត្យហ្មត់ចត់ណាស់ ៕

អត្ថបទដែលជាប់ទាក់ទង