Banner KNP Detail Top

ប្រយ័ត្នណាស្រីៗ មានថតបានតាមរយៈកាមេរ៉ាបង្កប់ បង្ហាញរូបស្រីៗអាក្រាតនៅក្នុង

ប្រយ័ត្នណាស្រីៗ មានថតបានតាមរយៈកាមេរ៉ាបង្កប់ បង្ហាញរូបស្រីៗអាក្រាតនៅក្នុងបន្ទប់ទឹក

ប្រទេសថៃ៖ សមត្ថកិច្ចថ្លែងថានារីរងគ្រោះជាច្រើននាក់បានដាក់ពាក្យប្ដឹង នៅស្នងការដ្ឋាននគរបាលខេត្តឡាំភូន។ ដោយសារវីឌីអូឃ្លីបទាំងនេះត្រូវគេដាក់ពពាយនាយលក់តាមអនឡាញ។ ដូចនេះ សាមីខ្លួនអាចមើលឃើញរូបរបស់ខ្លួន, ហើយក៏ដាក់ពាក្យប្ដឹង។ នគរបាលប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា (Cyber Police) ស៊ើបអង្កេតទៅលើវេបសាយដាក់លក់វីឌីអូឃ្លីបទាំងនោះ ហើយរកឃើញថានារីរងគ្រោះយ៉ាងតិច២៧នាក់ត្រូវគេលួចថត។ ប៉ុន្តែសមត្ថកិច្ចទើបតែទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ១៤នាក់តែប៉ុណ្ណោះ។
នគរបាលថៃទើបតែចាប់ខ្លួនបុរសម្នាក់ពីបទសង្ស័យចែកចាយ និងលក់វីឌីអូឃ្លីបបង្ហាញរូបស្ត្រីអាក្រាតនៅក្នុងបន្ទប់ទឹក។ វីឌីអូឃ្លីបទាំងនេះថតបានតាមរយៈកាមេរ៉ាបង្កប់ (spy camera) នៅក្នុងបន្ទប់ទឹកនៃភោជនីយដ្ឋានមួយកន្លែងនៃខេត្តឡាំភូន(Lamphun)។
សមត្ថកិច្ចស៊ើបដឹងថាជនសង្ស័យឈ្មោះអូឡាន ប៊ុនហេង (Olarn Boonheng) អាយុ២៩ឆ្នាំ ជាអ្នកបើកដំណើរការវេបសាយទិញ-លក់វីឌីអូឃ្លីបទាំងនោះ។ បុរសនេះធ្លាប់ត្រូវសមត្ថកិច្ចចាប់ខ្លួន២ដងរួចមកហើយកាលពីឆ្នាំ២០២២ ពាក់ព័ន្ធនឹងការបង្កប់កាមេរ៉ាលួចថតរូបស្ត្រីចូលបន្ទប់ទឹក ឬបង្គន់។ សមត្ថកិច្ចចូលចាប់ខ្លួនគាត់ដល់ក្នុងផ្ទះតែម្ដង និងឆែកឃើញវត្ថុតាងមួយចំនួនដូចជា៖ ខ្ទង់គណនីធនាគារ ប័ណ្ណឥន្ធទាន កាមេរ៉ាខ្នាតតូចសម្រាប់លួចថត និងកុំព្យូទ័រយួរដៃមួយចំនួន (ឡេបថប់)។
គាត់ប្រាប់ថា គាត់មិនមែនជាអ្នកលួចបង្កប់កាមេរ៉ាដោយផ្ទាល់ទេ។ គាត់ជាអ្នកទទួលទិញវីឌីអូឃ្លីបពីអ្នកដទៃ ហើយដាក់លក់តាមអនឡាញ។ គាត់ថាគាត់អាចរកចំណូលបាន១សែនបាតក្នុងមួយខែ (ជាង២,៨ពាន់ដុល្លារ) តាមរយៈការតម្រូវឱ្យអតិថិជនបង់ប្រាក់ប្រចាំខែដើម្បីចុះឈ្មោះចូលជាសមាជិកវីអាយភី (VIP)។ សមត្ថកិច្ចថៃជឿជាក់ថាអាចមានមនុស្សដទៃទៀតដែលជាប់ពាក់ព័ន្ធ ឬជាអ្នកសមគំនិតនៅក្នុងរឿងនេះ។
សូមជម្រាបថាការប្រព្រឹត្តអំពើអនាចារបែបនេះកើតមាននៅក្នុងសង្គមថៃជាហូរហែ។ កាលពីពីរថ្ងៃមុន, នារីពីរនាក់ត្រូវសមត្ថកិច្ចចាប់ខ្លួននៅខេត្តឈុនបុរី និងខេត្តខុនខេន ពីបទល្បួងក្មេងប្រុសជំទង់ៗអាយុ១២ឆ្នាំចំនួនបួននាក់ដើម្បីថតវីឌីអូឃ្លីបអាសអាភាសជាក្រុម។ រួចហើយ ពួកគេបង្ហោះលក់តាមទ្វីតថឺ និងឡាញ (LINE)។ អ្នកដែលចង់ចុះឈ្មោះចូលជាសមាជិកដើម្បីមើលវីឌីអូ (subscribe) ត្រូវបង់លុយចន្លោះពី៣០០បាត-៣៩៩បាត (ប្រហែល៨,៥ – ១១,៣ ដុល្លារ)។ ក្រុមនេះមានអ្នកចុចតាមដាន ឬហ្វូឡូ(follow) ជាង២,៦សែននាក់៕

អត្ថបទដែលជាប់ទាក់ទង