Banner KNP Detail Top

បុរសម្នាក់ តូចចិត្តជាមួយប្រពន្ធ បានសំរេចចិត្តចង ក សម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល

ភ្នំពេញ ៖ បុរសម្នាក់តូចចិត្តជាមួយប្រពន្ធបានចងកសម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើល ស្ថិតត្រង់ចំណុច ផ្លូវបេតុង ភូមិ ចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ កែវ សុខគឿន ភេទ ប្រុស អាយុ ៤២ឆ្នាំ មុខ របរ រត់កង់បី ស្នាក់នៅកន្លែងកើតហេតុនេះ កាលពី ថ្ងៃ ទី ៩ ខែមិនា ឆ្នាំ២០២៣ ។

មុនពេលកើតហេតុ កាលពីមួយឣាទិត្យមុនជនរងគ្រោះបានឈ្លោះប្រកែកជាមួយប្រពន្ធរបស់គាត់ បន្ទាប់ពីឈ្លោះប្រកែកគ្នាហើយ ប្រពន្ធរបស់ជនរងគ្រោះបានរត់ចេញទៅនៅខេត្ត ដោយទុកឣោយរូបគាត់នៅផ្ទះជួលម្នាក់ឯង។

ជារើយៗជនរងគ្រោះ តែងតែខលមកកូនស្រីជារៀងរាល់ថ្ងៃ តែនៅថ្ងៃកើតហេតុពេលយប់មិនឃើញឪពុកខលសួរសុខទុកដូចធម្មតា ក៏មានការសង្ស័យលុះព្រឹកឡើងមកមើលឪពុកក៏ស្រាប់តែឃើញឪពុកចងករនឹងក្រមាស្លាប់បាត់ទៅហើយ។ តាម ការ ពិនិត្យ របស់ ឧកញ៉ា វេជ្ជបណ្ឌិត នង សុវណ្ណ រ័ត្ន គ្រូ ពេទ្យ កោសល្យ វិច្ច័យ អយ្យកាអមសាលាដំបូងរាជធានី បាន ពិនិត្យ ឃើញ ថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើឣត្តឃាត ចងក ពិតបា្រកដមែន។ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចមន្ត្រីជំនាញប្រគល់ឲ្យក្រុមទៅគ្រួសារយកទៅដំកល់នៅវត្តទឹកថ្លា រងចាំធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង