Banner KNP Detail Top

ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានប្រារព្ធពិធីទិវាសិទ្ធិនារីអន្តរជាតិ 8 មីនាខួបលើកទី ១១២

ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានប្រារព្ធពិធីទិវាសិទ្ធិនារីអន្តរជាតិ 8 មីនាខួបលើកទី ១១២

ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានប្រារព្ធពិធីទិវាសិទ្ធិនារីអន្តរជាតិ 8 មីនាខួបលើកទី ១១២
ខេត្តស្ទឹងត្រែង÷នៅក្នុងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងព្រឹកថ្ងៃទី ១០ ខែមីនាឆ្នាំ ២០២៣ បានប្រារព្ធពិធីទិវាសិទ្ធិនារីអន្តរជាតិ 8 មីនាខួបលើកទី ១១២។

លោកឧត្តមសេនីយ៍ ស្នងការ មានប្រសាសន៍ ក្នុងនាមថ្នាក់ដឹកនាំនៃនៃអគ្គស្នងការនគរបាលជាតិ ឬក្នុងនាមខ្ញុំផ្ទាល់សូមចូលរួមអបអរសាទរជាមួយបងប្អូនកងកម្លាំង នារីនគរបាលទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជាក៏ដូចជានារីនគរបាលចំណុះឱ្យស្នងការខេត្តស្ទឹងត្រែងទាំងអស់ ក្នុងឱកាសខួបលើកទី ១១២ ទិវាសិទ្ធិនារីអន្តរជាតិ៨ មីនាឆ្នាំ ២០២៣ ក្នុងមនោសញ្ចេតនារាប់អានស្រឡាញ់យ៉ាងជ្រាលជ្រៅជាទីបំផុត។

លោកឧត្តមសេនីយ៍ ទោ អូតស៊ីវត្ថា បានមានប្រសាសន៍បន្តថា ទិវាសិទ្ធិនារី ៨ មីនា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់នារីនៅក្នុងពិភពលោកក៏ដូចជា នារីនៅក្នុងព្រះរាជាណាចក្រកម្ពុជានិយាយជារួម និងនិយាយដោយឡែកសម្រាប់កងកម្លាំងនារីនគរបាលទូទាំងប្រទេស ហើយជាការរំលឹកពីតួនាទីដ៏សំខាន់របស់ស្ត្រីក្នុងការចូលរួមវីរភាពក្នុងបុព្វហេតុបម្រើសង្គមនិងប្រទេសជាតិប្រកបដោយមោទនភាព ។លោកឧត្តមសេនីយ៍មានប្រសាសន៍បន្តថា ថ្ងៃទី ៨ ខែមីនាឆ្នាំ ២០២៣ ព្រះរាជាណាចក្រកម្ពុជាចូលរួមអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិក្រោមប្រធានបទ ស្ត្រីរួមគ្នារក្សាសន្តិភាពនិងការអភិវឌ្ឍន៍ក្នុងយុគ្គសម័យ ឌីជីថល ។

សូមបញ្ជាក់ផងដែរថា កងកម្លាំងនារីនគរបាលជាតិចំណុះឲ្យស្នងការនគរបាលខេត្តស្ទឹងត្រែងសរុបមានចំនួន ១០៣ នាក់៕

អត្ថបទដែលជាប់ទាក់ទង