ដោយសារជីវភាពខ្វះខាត អ៊ុ និងក្មួយ ២នាក់បាននាំគ្នាដើរទៅឆ្លុះកង្កែប នៅក្បែរលំនៅដ្ឋាន តែជា អកុសលបានរអិលជើងធ្លាក់ទឹកស្រះ ស្លាប់

ដោយសារជីវភាពខ្វះខាត អ៊ុ និងក្មួយ ២នាក់បាននាំគ្នាដើរទៅឆ្លុះកង្កែប នៅក្បែរលំនៅដ្ឋាន តែជា អកុសលបានរអិលជើងធ្លាក់ទឹកស្រះ ស្លាប់

ខេត្តកំពង់ធំ៖ ករណីនេះត្រូវបានអ្នកភូមិប្រទះឃើញសពទាំង២នាក់ យប់ ថ្ងែទី០៩ ខែមីនា ឆ្នាំ២០២៣ នៅចំណុចទឹកស្រះមួយកន្លែង ស្ថិតក្នុងភូមិសាគ្រាមជើង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។
ជនរងគ្រោះទាំង២នាក់ ក្នុងនោះ៖ ១/ឈ្មោះ កែន សាល ភេទស្រី អាយុ៤៥ឆ្នាំ ជាស្ត្រីម៉េម៉ាយ ត្រូវជា(អ៊ុបង្កើត) និង២/ឈ្មោះ ណាក់ សៀវហេង អាយុ០៥ឆ្នាំត្រូវជា(ក្មួយ) ទាំង២នាក់រស់នៅភូមិ/ឃុំ កើតហេតុខាងលើ។
ក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសល្យបច្ច័យទៅលើសពទាំង២រួចមក បានបញ្ជាក់ថា សពទាំង២ពិតជាលង់ទឹកស្រះពិតប្រាកដមែន ហើយសមត្ថកិច្ចក៏បានប្រគល់ទៅដល់គ្រួសារសពយកមកធ្វើបុណ្យតាមប្រពៃណី។
សពកុមារាដែលបានស្លាប់នោះ មានឪពុកជាជនពិការដៃទាំងពីរហើយមានជីវភាពខ្វះ ខាតខ្លាំង និងមានកូនតែម្នាក់គត់។ ដោយឡែកប្រពន្ធវិញទៅស៊ីឈ្នួលគេនៅឯក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕

អត្ថបទដែលជាប់ទាក់ទង