ផ្ទុះនូវរឿងរ៉ាវជាថ្មី ដោយសារតែគេមិននឹកស្មានថា ម្ចាស់ជ័យលាភីលំដាប់រងទី១ បវរកញ្ញាអ្នកស្រឡាញ់ភេទដូចគ្នា ដេវីណា នៅសុខៗ ស្រាប់តែ
ផ្ទុះនូវរឿងរ៉ាវជាថ្មី ដោយសារតែគេមិននឹកស្មានថា ម្ចាស់ជ័យលាភីលំដាប់រងទី១ បវរកញ្ញាអ្នកស្រឡាញ់ភេទដូចគ្នា ដេវីណា នៅសុខៗ ស្រាប់តែបានប្រកាសលាលែងពីតំណែង
ភ្នំពេញ ៖ លើសពីនេះ អ្នកលេងបណ្តាញសង្គមនៅតែយល់ថា អ្នកជាប់មកុដថ្មី២០២៣នេះ មានខ្សែប្រកាន់បក្សពួក ទើបប្រគល់មកុដអោយតែម្តង។ ចង់១ប្រទេសហើយ ដែលលាន់មាត់សរសើរ សម្រស់បវរកញ្ញាអ្នកស្រឡាញ់ភេទដូចគ្នា ដេវីណា ព្រោះតូចតន់មួយនេះ គយគន់យូរ ៗពិតជាគួរអោយទាក់ទាញ មិនថាស្រី ឬប្រុសនោះទេ។ នាងស្អាតលើសមនុស្សស្រីទៅទៀត អ្នកណាឃើញក៏លង់ដែរ។ ប៉ុន្តែស្តាយដែលនាងមិនអាចគ្រងមកុដបាន ខណៈមិត្តអ្នកគាំទ្រស្តាយសម្រស់ និងសមត្ថភាព ដោយចុងក្រោយបានត្រឹមតួរង។
ផ្ទុះនូវរឿងរ៉ាវជាថ្មី ដោយសារតែគេមិននឹកស្មានថា ម្ចាស់ជ័យលាភីលំដាប់រងទី១ បវរកញ្ញាអ្នកស្រឡាញ់ភេទដូចគ្នា ដេវីណា នៅសុខៗស្រាប់តែបានប្រកាសលាលែងពីតំណែង ដោយមិននឹកស្តាយចំពោះការខំតស៊ូប្រកួតទាល់តែសោះ។ ការលាឈប់នេះ អាចបណ្តាលមកពីការអាក់អន់ចិត្តណាមួយ ក្នុងពេលដែលហ្វេនៗខ្លះចង់អោយនាងក្លាយជាម្ចាស់មកុដ ហើយបែរជាមិនបាន។
ដេវីណា ស្រាប់តែសម្រេចចិត្តលាឈប់បោះបង់ចោលតំណែងនេះភ្លាមៗ ជាមួយការបង្ហោះពាក្យពេចន៍ខ្លះ ទាំងធ្វើអោយអ្នកតាមដានចង់ដឹងហេតុផលជ្រៅជាងនេះ និងសុំការបកស្រាយផង ៕