Banner KNP Detail Top

បុរសម្នាក់រងរបួសធ្ងន់ ករណីបើកត្រាក់ទ័ររានដីក្បាលស្រែបុកដើមឈើ បណ្ដាលឲ្យ

បុរសម្នាក់រងរបួសធ្ងន់ ករណីបើកត្រាក់ទ័ររានដីក្បាលស្រែបុកដើមឈើ បណ្ដាលឲ្យបាក់មែកឈើសង្កត់ត្រូវដំបូលត្រាក់ទ័រសង្កត់ចំពីលើ តៃកុងត្រាក់ទ័រ បណ្ដាលឲ្យរងរបួសចំក្បាល និងឆ្អឹងខ្នង

ខេត្តមណ្ឌលគិរី៖ ហេតុការណ៍គ្រោះថ្នាក់នេះ នៅរសៀលថ្ងៃទី ១០ ខែ មីនាឆ្នាំ ២០២៣ បុរសម្នាក់រងរបួសធ្ងន់ដោយសារមែកឈើធ្លាក់លើ ក្រោយពីគាត់បើកត្រាក់ទ័ររុញដើមឈើដែលដុះតាមក្បាលស្រែនៅតាមតំបន់ជាប់របៀងបរិស្ថាន ។
របររកស៊ីបើកប្រាក់ទ័ររុញដើមឈើផ្ដួលរំលំបាននឹងកំពុងកើតមានជាទូទៅ នៅតាមតំបន់នានាក្នុងខេត្តមណ្ឌលគិរី,រតនគិរីក៏ដូចជាខេត្តមួយចំនួនទៀត។ គេបើកត្រាក់ទ័ររុញផ្ដួលដើមឈើដើម្បីវាតយកដីធ្វើចំការ។ ករណីនេះក៏មានផងដែរទៅលើដីព្រៃស្រប ច្បាប់របស់រដ្ឋដែលពួកឈ្មួញខិលខូចឃុបឃិតជាមួយអាជ្ញាធរ។
សមត្ថកិច្ចស្រុកកោះញែកឱ្យដឹងថា ករណីបើកត្រាក់ទ័ររានដីក្បាលស្រែបុកដើមឈើបណ្ដាលឲ្យបាក់មែកឈើសង្កត់ត្រូវដំបូលត្រាក់ទ័រសង្កត់ចំពីលើ តៃកុងត្រាក់ទ័របណ្ដាលឲ្យរងរបួសចំក្បាល និងឆ្អឹងខ្នង បានកើតហេតុឡើងនៅចំណុចវាលស្រែយួន ស្ថិតនៅក្នុងភូមិមានជ័យ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្ត មណ្ឌលគិរី ។ ជនរងគ្រោះឈ្មោះ ឈឿន ប្រាន ភេទ ប្រុស ជនជាតិខ្មែរ អាយុ ៤០ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិក្បាលជ្រោយ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្ត មណ្ឌលគិរី បានរងរបួសធ្ងន់។ ជនរងគ្រោះត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកកោះញែកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី៕

អត្ថបទដែលជាប់ទាក់ទង