Banner KNP Detail Top

បុរសម្នាក់ បេីករថយន្តមួយគ្រឿង រេចង្កូតបុករះម៉ូតូ៧គ្រឿង និងឡំប្រឺតាមួយគ្រឿង បណ្ដាលឲ្យ

បុរសម្នាក់ បេីករថយន្តមួយគ្រឿង រេចង្កូតបុករះម៉ូតូ៧គ្រឿង និងឡំប្រឺតាមួយគ្រឿង បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ៖ កាលពី យប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ បុរសម្នាក់បានបេីករថយន្តស៊េរីទំនើបម៉ាក GreatWallមួយគ្រឿងក្នុងល្បឿនលឿន រួចរេចង្កូតបុករះម៉ូតូ៧គ្រឿង និងឡំប្រឺតាមួយគ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណុចនៅក្បែរផ្សារសែនមេត្រី តាមបណ្តោយផ្លូវបេតុងលូ ៥ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុគេឃេីញបុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តស៊េរីទំនើបម៉ាក GreatWall ពណ៍សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BK-8225 បើកបរតាមបណ្តោយផ្លូវបេតុងលូ៥ ទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតមកខាងឆ្វេងដៃទៅបុករះម៉ូតូចតនៅនិងមុខហាងផឹកសុីយីហោដារ៉ា72 បណ្តាលឱ្យរងការខូចខាតម៉ូតូសរុប៧គ្រឿង រួមទាំងឡំប្រឺតាមួយគ្រឿងថែមទៀតយ៉ាងដំណំ ប៉ុន្តែករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះមិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ ។ ដោយឡែកតៃកុងរថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់នៅកន្លែងកើតហេតុ។

កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ សហការជាមួយផ្នែកជំនាញចរាចរណ៍បានចុះទៅដល់ជួយសម្រួលចរាចរណ៍ និងធ្វេីការសម្របសម្រួលដល់ភាគីទាំងសងខាង តែភាគីទាំងសងខាងសម្រួលគ្នាមិនត្រូវ ទេីបសមត្ថកិច្ចជំនាញធ្វេីការវាស់វែងយកវត្ថុតាងនេះ ទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង