Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ( ឆក់យកកន្រ្តកលុយ)

ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ( ឆក់យកកន្រ្តកលុយ)

ខេត្តបាត់ដំបង៖ នេះបើយោងតាមអង្គភាពយើងទើបតែទទួលបាននៅថ្ងៃទី១២ខែមីនាឆ្នាំ២០២៣ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធក្នុងករណីលួចមានស្ថានទម្ងន់ទោស ( ឆក់យកកន្រ្តកលុយ) ។កាលពីចុងសប្តាហ៍កន្លងទៅ នៅចំណុចមុខផ្ទះសំណាក់ យីហោ សុភ័ក្ត ស្ថិតភូមិជ្រៃកោង សង្កាត់ស្លាកែត ក្ក្រុងបាត់ដំបង បន្ទាប់ពីពួកគេបានធ្វេីសកម្មភាពដោយជិះម៉ូតូចំនួន០២គ្រឿង ទៅឆក់យកកន្ត្រកដាក់លុយរបស់ជនរងគ្រោះឈ្មោះ ថាវ លក្ខិណា ភេទស្រី អាយុ ៤១ឆ្នាំ នៅចំណុចជិតសាលាពេទ្យផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ជនសង្ស័យត្រូវបានឃាត់ខ្លួន /ទី១-ឈ្មោះ មាន សីហា ហៅ ឈីវ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្ក្រុងបាត់ដំបង /ទី២-ឈ្មោះ ឆុំ ឆាយវិសុទ្ធ ហៅ វីន ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិអូរតានប់ សង្កាត់ក្ដុលដូនទាវ ក្ក្រុងបាត់ដំបង /ទី៣- ឈ្មោះ ហ៊ុន វណ្ណារ័ត្ន ហៅ រ័ត្ន ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្ដេច ក្ក្រុងបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន ៖
– ម៉ូតូចំនួន ០២គ្រឿង ម៉ាកហុងដាឃ្លីក(Honda Click) ពណ៌ស ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ព្រះសីហនុ 1AF-7600 និងម៉ូតូម៉ាកហុងដាឌ្រីម(Honda Dream) ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1U-6153 (ជាមធ្យោបាយជិះធ្វើសកម្មភាព) ។
ជនសង្ស័យត្រូវបានការិយាល័យជំនាញកំពុងធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង