ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ត្រូវបានអគ្គីភ័យកំពុងតែឆាបឆេះ នៅមុខប៉ុស្តិ៍រដ្ឋបាលផ្សារឆ្នាំង
ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ត្រូវបានអគ្គីភ័យកំពុងតែឆាបឆេះ នៅមុខប៉ុស្តិ៍រដ្ឋបាលផ្សារឆ្នាំង ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ហេតុការណ៍នេះបានកើតឡើងនៅមុខប៉ុស្តិ៍រដ្ឋបាលផ្សារឆ្នាំង ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង។
នៅ ថ្ងៃទី 12 ខែមីនាឆ្នាំ 2023 ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងត្រូវបានអគ្គីភ័យកំពុងតែឆាបឆេះ នៅមិនទាន់គ្រប់គ្រងសភាពការណ៍បាននៅឡើយ ដោយសារតែអគ្គីភ័យមានទំហំធំធេង ។
ហេតុការណ៍នេះដែរ រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពុងតែជញ្ជូនទឹកទៅអន្តរាគមន៍បាញ់ពន្លត់។ គេមិនដឹងថាទំហំនៃការខូចខាតអស់ប៉ុន្មាននោះទេ ព្រោះផ្ទះប្រជាពលរដ្ឋនៅចំណុចកើតហេតុជាផ្ទះឈើជាប់ៗគ្នា ។ តាមការប្រមាណ មានទំហំធំធេងខ្លាំងណាស់ ហើយក៏មិនទាន់ដឹងពីមូលហេតុនៅឡើយដែរ។នេះគ្រាន់តែជាព័ត៌មានបឋមប៉ុណ្ណោះ ៕