Banner KNP Detail Top

លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ក្នុងពិធីប្រកាសបញ្ចូលសមាជិក គណបក្សប្រជាជនកម្ពុជា ក្នុងខណ្ឌដូនពេញ ចំនួនជិត ៣.០០០ នាក់

លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ក្នុងពិធីប្រកាសបញ្ចូលសមាជិក គណបក្សប្រជាជនកម្ពុជា ក្នុងខណ្ឌដូនពេញ ចំនួនជិត ៣.០០០ នាក់


ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ក្នុងពិធីប្រកាសបញ្ចូលសមាជិក គណបក្សប្រជាជនកម្ពុជា ក្នុងខណ្ឌដូនពេញ ចំនួនជិត ៣.០០០ នាក់ នៅវិមាន៧មករា នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នេះ ។
ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានមានប្រសាសន៍លើកឡើងពីវីរៈភាព របស់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាង ទាំងយុវភាព និង អាយុជីវិត ដើម្បីរំដោះប្រទេសជាតិ ចេញពីរបបប៉ុល ពត និងបានស្តារប្រទេសជាតិ ចេញពីចំណុចសូន្យ និងបានអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចំរើន រហូតមកដល់ បច្ចុប្បន្ននេះ។ បន្ថែមពីនេះ លោកក៏បានលើកឡើង ពីទុក្ខវេទនារបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងរបបប៉ុល ពត នោះផងដែរ ដោយក្នុងសម័យនោះ ប្រជាពលរដ្ឋ គ្មានអីហូបចុក គ្រប់គ្រាន់ និងការកាប់សម្លាប់ យ៉ាងព្រៃផ្សៃបំផុត នៃរបបនោះ។
លោកពិតជាអរគុណចំពោះការសម្រេចចិត្តរបស់ក្មួយៗ ។ ការសម្រេចចិត្តនេះ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយសារតែក្មួយៗ បានមើលឃើញពីការយកចិត្តទុកដាក់ និងការលះបង់ដ៏ធំធេងរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសន្តិភាព និងការអភិវឌ្ឍជូនជាតិ ។ ដូច្នេះក្មួយៗ ត្រូវរួមគ្នាការពារ សន្តិភាពអោយបានគង់វង់ ។ មានសន្តិភាព ទើបមានឱកាសអភិវឌ្ឍប្រទេស ឱ្យរីកចំរើន ជឿនលឿនបាន ហើយដើម្បីការពារសន្តិភាពបាន មានតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
លោកសូមឱ្យសមាជិកម្នាក់ ក្លាយជាសន្លឹកឆ្នោត ១សន្លឹក របស់គណបក្សប្រជាជន កម្ពុជា នៅពេលបោះឆ្នោត ២០២៣ ខាងមុខនេះ ដើម្បីយើងមានឱកាសកសាង អភិវឌ្ឍន៍ប្រទេស ឱ្យរីកចំរើនរុងរឿង បន្ថែមទៀត។ លោកសូមឱ្យបងប្អូន និងក្មួយៗ ទាំងអស់ ជួយផ្សព្វផ្សាយពីអំពើល្អរបស់ គណបក្សប្រជាជាជនកម្ពុជា ជូនទៅបងប្អូន សាច់ញាតិ និងអូសទាញពលរដ្ឋ ដែលដើរលើផ្លូវខុស មកចូលរួមជីវភាពជាមួយ បក្សប្រជាជនកម្ពុជាវិញ។
ក្នុងឱកាសនោះដែរ លោក ជា ខេមា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌដូនពេញ បានបញ្ជាក់ឱ្យដឹងថាៈ សមាជិក សមាជិកាបក្ស ដែលចូលមកជា សមាជិកគណបក្សប្រជាជាជនកម្ពុជា ខណ្ឌដូនពេញ ថ្មីៗនេះ មានចំនួន ២.៧៦៩ រូប ស្រីចំនួន ១.៣៩៣ រូប មកពី ១១ សង្កាត់ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ហើយត្រូវ បានប្រកាសបញ្ជូលជាសមាជិក គណបក្សជាផ្លូវការ នៅថ្ងៃនេះ៕

អត្ថបទដែលជាប់ទាក់ទង