Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅព្រះសីហនុ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅព្រះសីហនុ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កម្លាំងនគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសម្មភាពលួចម៉ូតូ។
របាយការណ៍ដដែល បានឱ្យដឹងថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នៅចំណុច ភូមិអ៊ុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណី អំពើចោរកម្ម មួយបានកើតឡើង បង្កឡើងដោយជនសង្ស័យ ០១នាក់ ជាជនជាតិខ្មែរ ធ្វើសកម្មភាព លួចយកម៉ូតូ ០១គ្រឿង ម៉ាក ហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខៈ ពោធិ៍សាត់ 1J-8050 រួចជិះគេចខ្លួនបាត់។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង ២០៖០០នាទី ទើបឃាត់ខ្លួនបានជនសង្ស័យ នៅចំណុចផ្លូវភូមិថ្មី ស្ថិតនៅ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ដោយមានការចូលរួមពីសហការណ៍ពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣។
ចំពោះជនសង្ស័យនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង