Banner KNP Detail Top

ហាងលក់ និងជួសជុលម៉ូតូធំមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលយឱ្យអណ្ដាតភ្លើងឆេះស្ទើរអស់ម៉ូតូពីក្នុងហាង និងធ្វើឱ្យមនុស្សរងរបួសស្រាលចំនួន៣នាក់ នៅសៀមរាប

ហាងលក់ និងជួសជុលម៉ូតូធំមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលយឱ្យអណ្ដាតភ្លើងឆេះស្ទើរអស់ម៉ូតូពីក្នុងហាង និងធ្វើឱ្យមនុស្សរងរបួសស្រាលចំនួន៣នាក់ នៅសៀមរាប

ខេត្តសៀមរាប ៖ កាលពី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ នៅចំណុចហាងធ្វើម៉ូតូយីហោ ជាង ពេជ្រ ស្ថិតនៅក្រុមទី១២ ក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។
ករណីឆ្លងចរន្តភ្លើងបានឆាបឆេះហាងម៉ូតូធំ បណ្តាលឱ្យរងរបួសស្រាល៣នាក់ តែសំណាងល្អរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងប្រជាពលរដ្ឋនាំគ្នាមកជួយពន្លត់ទាន់ពេលវេលា។ ជនរងគ្រោះទាំង៣នាក់នេះ រួមមាន៖ ទី១- ឈ្មោះ សែត ភិរុណ ហៅពេជ្រ ភេទប្រុស អាយុ៣១ឆ្នាំ ដែលជាម្ចាស់ទីតាំងយីហោ «ជាង ពេជ្រ» រស់នៅភូមិ-សង្កាត់កន្លែងកើតហេតុ, ទី២- ឈ្មោះ សែត សាត ភេទប្រុស អាយុ២៣ឆ្នាំ ត្រូវជាប្អូន (ជាងម៉ូតូ) និងទី៣- ឈ្មោះ ពេជ្រ ហួត ភេទប្រុស អាយុ២៧ឆ្នាំ ជាជាងម៉ូតូ។ ហើយករណីឆេះហាងលក់ និងជួសជុលម៉ូតូធំនេះ បណ្ដាលឱ្យខូចខាតម៉ូតូចំនួន០៤គ្រឿង ក្នុងនោះរួមមាន ៖ ម៉ូតូម៉ាកត្រៃយ៍ចំនួន០២គ្រឿង, ម៉ូតូម៉ាក CB ចំនួន០១គ្រឿង និងម៉ូតូម៉ាកណៃហត ចំនួន០១គ្រឿង។


ករណីឆេះនេះ ត្រូវបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន០៤គ្រឿង ក្នុងនោះរបស់ស្នងនគរបាលខេត្តចំនួន០២គ្រឿង និងរថយន្តអប្សរាចំនួន០២គ្រឿង តែប្រើប្រាស់ទឹកអស់មួយរថយន្ត គឺរថយន្តរបស់ស្នងការនគរបាលខេត្តសៀមរាប ហើយក៏រលត់ទៅវិញទាំងស្រុកនៅ វេលាម៉ោង១១និង០០នាទីថ្ងៃដដែល ៕

អត្ថបទដែលជាប់ទាក់ទង