អគ្គិភ័យឆាបឆេះព្រះរាជដំណាក់ ក្បែរព្រះអង្គចេកព្រះអង្គចម ក្នុងក្រុងសៀមរាប
អគ្គិភ័យឆាបឆេះព្រះរាជដំណាក់ ក្បែរព្រះអង្គចេកព្រះអង្គចម ក្នុងក្រុងសៀមរាប
សៀមរាប)៖ នៅ យប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ អគ្គិភ័យបានឆាបឆេះព្រះរាជដំណាក់ ក្បែរព្រះអង្គចេកព្រះអង្គចម ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដោយពុំទាន់ដឹងមូលហេតុច្បាស់លាស់ ។
សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយមានហេតុការណ៍នេះកើតឡើង កម្លាំងសមត្ថកិច្ច បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ រហូតគ្រប់គ្រងស្ថានភាពបាន។ សម្រាប់គ្រោះអគ្គិភ័យនេះ គេមិនទាន់ដឹងពីទំហំនៃការខូចខាតនោះឡើយ។
មន្រ្តីនគរបាលពន្លត់ និងបង្ការអគ្គិភ័យខេត្តសៀមរាប បានឲ្យដឹងថា សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជិត១០គ្រឿង ហើយករណីនេះបានធ្វើឲ្យអគារមួយរងការខូចខាត។ បើតាមមន្រ្តីនគរបាល សម្រាប់មូលហេតុនោះ សមត្ថកិច្ចជំនាញបាននិងកំពុងស្រាវជ្រាវ និងសួរនាំក្រុមជាងដែលធ្វើការប្រចាំការនៅទីតាំងអាគារដែលឆេះនេះ៕