Banner KNP Detail Top

សម្តេចតេជោ ហ៊ុន សែន បង្ហាញវីដេអូ នៃការចរចាដំបូងរវាង សីហនុ-ហ៊ុន សែន នៅអង់តាដឺណ័រ ប្រទេសបារាំង នៅចន្លោះថ្ងៃទី២-៤ខែធ្នូ ឆ្នាំ១៩៨៧

សម្តេចតេជោ ហ៊ុន សែន បង្ហាញវីដេអូ នៃការចរចាដំបូងរវាង សីហនុ-ហ៊ុន សែន នៅអង់តាដឺណ័រ ប្រទេសបារាំង នៅចន្លោះថ្ងៃទី២-៤ខែធ្នូ ឆ្នាំ១៩៨៧

ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ បានបង្ហាញវីដេអូនៃជំនួបចរចាលើកដំបូងរវាងសីហនុ-ហ៊ុន សែន នៅហ្វែអង់តាដឺណ័រ ប្រទេសបារាំង នាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧។
តាមរយៈបណ្ដាញសង្គម សម្តេចតេជោ បានបញ្ជាក់ដូច្នេះថា ៖
«សូមអរគុណបងប្អូនដែលបានបង្ហោះនូវវីដេអូនេះ។
ខ្ញុំគួរតែបញ្ជាក់ថា វីដេអូនេះគឺជាជំនួបដំបូងរវាងខ្ញុំ ជាមួយសម្តេចព្រះបីតាជាតិ ដែលគេនិយម ហៅថាជំនួបសីហនុ .ហ៊ុន សែន
ហ្វែអង់តាដឺណរ័ប្រទេសបារាំងថ្ងៃ២ឆ្នូ១៩៨៧។ ជំនួបដំបូងនេះ ភាគីម្ខាងៗមាន៣រូបដែល ភាគីព្រះករុណាមានព្រះអង្គផ្ទាល់អម ដោយសម្តេចម៉ែ និងសម្តេចក្រុមព្រះ។ ឯភាគីភ្នំពេញមានខ្ញុំអមដោយឯកឧត្តម ឌិត មន្ទី និងចម ប្រសិទ្ធ។ ការចរចាធ្វើពេញមួយថ្ងៃ២ធ្នូបន្តមកថ្ងៃ ៣ធ្នូសម្រេចបានសេចក្តីប្រកាសរួមមួយមកចុះហត្ថលេខាព្រឹកថ្ងៃ៤ធ្នូ១៩៨៧ ដែលជំនួប និងសេចក្តីថ្លែងការនេះហើយ ដែលបង្កើតបាននូវមូលដ្ឋានសម្រាប់ការចរចានៃភាគីពាក់ពន្ធ័ទាំងជាតិ និងអន្តរជាតិ និងឈានដល់កិច្ចព្រមព្រៀងប៉ារីស។
មុនចរចានាំគ្នាអង្គុយឲ្យសារព័ត៌មានចូលថតបន្ទាប់មកទើបចាប់ផ្តើមចូលតុចរចាគង់ និងអង្គុយទល់មុខគ្នា។ តាមរយៈការពន្យល់ និងវីដេអូនេះនឹងជួយឲ្យបងប្អូនប្រជាជនយើងអាចយល់បានពីដំណើររឿងប្រវត្តិសាស្ត្រកម្ពុជាដែលអាចជៀសវាងបានពីការយល់ខុសតាមការកុហករបស់មនុស្សខ្លះ»៕

អត្ថបទដែលជាប់ទាក់ទង