Banner KNP Detail Top

នេះឬជីវិត! បបួលប្រពន្ធរើផ្ទះទៅនៅខាងស្រុកម៉ែក្មេក តែប្រពន្ធបដិសេធ ខឹងដុតបំផ្លាញផ្ទះខ្លួន ឆេះអស់គ្មានសល់

នេះឬជីវិត! បបួលប្រពន្ធរើផ្ទះទៅនៅខាងស្រុកម៉ែក្មេក តែប្រពន្ធបដិសេធ ខឹងដុតបំផ្លាញផ្ទះខ្លួន ឆេះអស់គ្មានសល់

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី១២ មីនា ឆ្នំា២០២៣នេះ បុរសម្នាក់ដែលគេអះអាងថា ជាមនុស្សប្រើប្រាស់ថ្នាំញៀនផង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីដុតបំផ្លាញផ្ទះខ្លួនឆេះអស់គ្មានសល់ នៅភូមិឬស្សីរោទ៏ ឃុំតាគ្រាម ស្រុកបាណន់ ដោយសារតែបបួលប្រពន្ធរើផ្ទះទៅនៅខាងស្រុកម៉ែក្មេក តែប្រពន្ធបដិសេធ ។
មុនពេលដុតបំផ្លាញផ្ទះ លោកប្ដីកំរោលចូលរូបនេះបានបង្ករឿង ប្រើហិង្សាវាយបំផ្លាញទ្រព្យសម្បត្តិគ្មានសល់ ដូចជាវា.យបំផ្លាញអំពូលភ្លើងដាក់ចង្រិតអស់១៨ដើម រួចទើបដុតផ្ទះចោល ។ លំនៅឋានដែលខូចខាតទំហំ ៤ម៉x៤ម៉ ជញ្ជាំងប្ញស្សី រីឯដំបូលប្រក់ស័ង្កសី ដែលមានសភាពទ្រុឌទ្រោមទៅហើយ។ ដោយឡែក ទ្រព្យសម្បត្តិទាំងអស់ នៅក្នុងផ្ទះក៏ក្លាយជាផេះទាំងស្រុងដែរ មិនមានអ្វីដែលសេសសល់ឡើយ។
ជនសង្ស័យឈ្មោះ មុំ ប្រុស អាយុ៣៣ឆ្នាំ ជននេះ បានដុតបំផ្លាញផ្ទះខ្លួនឯងបណ្ដាលឲ្យខូចខាតអស់ទាំងស្រុងនៅពាក់កណ្ដាលយប់ថ្ងៃទី១១ មីនា លុះព្រឹកឡើងក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។
ប្រពន្ធរូបនេះ គឺអ្នកស្រី ឆម លឿម អាយុ៣១ឆ្នាំ បាននិយាយប្រាប់ថា ស្វាមីគាត់ចេះតែទទូចបបួលគាត់រើផ្ទះទៅនៅខាងស្រុកម្ដាយខ្លួននៅស្រុកសំពៅលូនជាប់ព្រំដែនថៃ តែគាត់មិនព្រមទៅ ។ ដោយសារខឹងគាត់មិនព្រមទៅបែបនេះហើយ ទើបលោកប្ដីក្ដៅក្រហាយរហូតដុតផ្ទះខ្លួនឯងឆេះខ្ទេចគ្មានសល់ ។
ចម្លើយសារភាពរបស់ជនដៃដល់ ជាមនុស្សប្រើប្រាស់ថ្នាំញៀន ហើយនៅយប់កើតហេតុ ជននេះបានផឹកស្រាស្រវឹងជោកជាំផងដែរ។ លោកស្នងការខេត្ត បញ្ជាឲ្យមន្ត្រីជំនាញឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការហើយ៕

អត្ថបទដែលជាប់ទាក់ទង