Banner KNP Detail Top

លោកឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត ៖ មើលទៅមជ្ឍដ្ឋានប្រឆាំងអស់អ្វីនឹងលើកយកមកវាយប្រហារហើយ បានជាខំប្រឹងប្រឌិតរឿងប្លែកៗ ព្យាយាមបំបែកបំបាក់ផ្ទៃក្នុង

លោកឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត ៖ មើលទៅមជ្ឍដ្ឋានប្រឆាំងអស់អ្វីនឹងលើកយកមកវាយប្រហារហើយ បានជាខំប្រឹងប្រឌិតរឿងប្លែកៗ ព្យាយាមបំបែកបំបាក់ផ្ទៃក្នុង


ភ្នំពេញ : លោកឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងទ័ពជើងគោក នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ មានប្រសាសន៍ថា, មើលទៅមជ្ឍដ្ឋានប្រឆាំងអស់អ្វីនឹងលើកយកមកវាយប្រហារហើយ បានជាខំប្រឹងប្រឌិតរឿងប្លែកៗព្យាយាមបំបែកបំបាក់ផ្ទៃក្នុងរបស់គេ។ រហូតដល់ទៅយកអត្ថបទមួយដែលសរសេរដោយជនបរទេសម្នាក់ ដែលតែងតែសរសេរផ្អែកលើមូលដ្ឋាននៃពាក្យចរចាមអារ៉ាម (ព្រោះក្នុងការសរសេរម្តងៗរបស់គាត់ ឃើញតែដាក់ពីប្រភពនេះប្រភពនោះ ដែលមិនច្បាស់លាស់ថាជាប្រភពណាពិតប្រាកដ គឺប្រហែលជាប្រភពខ្យល់ច្រើនជាង) ។
លោកឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងទ័ពជើងគោក បានថ្លែងថា, សង្ឃឹមថាការបញ្ជាក់របស់សម្តេច និងក្រសួងការពារជាតិអាចអោយមហាជនបានដឹងច្បាស់ថាការពិតគឺយ៉ាងណាហើយ ។
នេះជាសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យក្រសួងការពារជាតិ
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសប្រឆាំង និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលបានផ្សព្វផ្សាយបំភ្ល និងញុះញង់តាមបណ្ដាញសង្គមមកលើ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្រុមគ្រួសារ។
ការចោទប្រកាន់យ៉ាងគឃ្លីនរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ គឺជាការញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលជាអំពើល្មើសច្បាប់ មានចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រឈមនឹងការផ្តន្ទាទោស។
អ្នកនាំពាក្យក្រសួងការពារជាតិ សូមបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ តែងប្តេជ្ញាដាច់ខាតការពារ រាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត ។
អ្នកនាំពាក្យក្រសួងការពារជាតិ សូមស្នើអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការឱ្យបានតឹងរ៉ឹងតាមច្បាប់ចំពោះ ទណ្ឌិត សម រង្ស៊ី ពូជក្បត់ជាតិ៣ជំនាន់នេះ ហើយកងយោធពលខេមរភូមិន្ទ រង់ចាំជានិច្ច ក្នុងការអនុវត្តបទបញ្ជ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការកម្ចាត់ជនក្បត់ជាតិ ទោះក្នុងតម្លៃណាក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង