Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគាស់ឃ្លាំង ចូលលួចយកសម្ភារៈជាងសំណង់អស់ គ្មានសល់

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគាស់ឃ្លាំង ចូលលួចយកសម្ភារៈជាងសំណង់អស់ គ្មានសល់

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី១២ មីនា ឆ្នំា២០២៣នេះ ជនម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន ក្រោយសង្ស័យថា បានគាស់ឃ្លាំងចូលលួចយកសម្ភារជាងសំណង់អស់គ្មានសល់ នៅភូមិអញ្ចាញ សង្កាត់អូរចា ក្រុងបាត់ដំបង ។
បុរសនោះ ឈ្មោះយ៉ា មករា អាយុ៣៤ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅភូមិអូរចា សង្កាត់អូរចា ក្រុងបាត់ដំបង ។ ជននេះ ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង ឃាត់ខ្លួនក្រោយទទួលបានបណ្ដឹងពីឈ្មោះ ជន បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ ។ នេះបើយោងតាមរបាយការណ៍កងរាជអាវុធហត្ថ ។ សម្ភារៈសំណង់ ដែលជនសង្ស័យបានលួចយកភាគច្រើនជាឧបករណ៍ប្រើប្រព័ន្ធភ្លើង។ ដូចជា ម៉ូទ័រស្វាន, ម៉ូទ័រកាត់ ម៉ាស៊ីនអារឈើ ប៉ុស្ដិ៍ផ្សាដែក និងសម្ភារជាច្រើនទៀត ។ បើតាមមន្ត្រីកងរាជអាវុធហត្ថបានប្រាប់ថា ជនដៃដល់បានគាស់ឃ្លាំងស្ដុកសម្ភារសំណង់របស់ជនរងគ្រោះ ដែលបិតទ្វារចាក់សោទុកចោលគ្មានអ្នកយាម ។ ក្រោយដឹងថា មានចោរគាស់ឃ្លាំងចូលលួចសម្ភារអស់ ទើបប្ដឹងទៅសមត្ថកិច្ច ។
ក្រោយទទូលបានបណ្ដឹង កម្លាំងជំនាញក៏បានចុះស្រាវជ្រាវរហូតកំណត់បាននូវមុខសញ្ញាជនដៃដល់ និងបានឃាត់ខ្លួនជននេះភ្លាមៗដែរ ។ មន្ត្រីជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់នេះទៅកាន់តុលាការ ៕

អត្ថបទដែលជាប់ទាក់ទង