បុរសម្នាក់ បែកគំនិតច្នៃផាវគ្រាប់បែក យកបោកត្រី មិនបានប្រយ័ត្ន ផ្ទុះរងរបួសស្រោចខ្លួន ស្ទើរបាត់បង់ជីវិត
បុរសម្នាក់ បែកគំនិតច្នៃផាវគ្រាប់បែក យកបោកត្រី មិនបានប្រយ័ត្ន ផ្ទុះរងរបួសស្រោចខ្លួន ស្ទើរបាត់បង់ជីវិត
ប៉ៃលិនៈ ករណីផ្ទុះផាវគ្រាប់ បែក បង្ករបួសស្នាមនេះ បានកើតឡើង នៅវេលាម៉ោងជិត ១២:០០ នាទី ថ្ងៃត្រង់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ បណ្តាលឲ្យរងរបួសបុរស អ្នកនេសាទម្នាក់ រងរបួស ឋិតនៅត្រង់ចំណុចអូរកប់អង្ករ ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
នៅថ្ងៃកើតហេតុ ជនរងគ្រោះ បានយកផាវគ្រាប់បែក មកកែច្នៃ ដើម្បីបោកយកត្រី ដោយបានយករំសេវផាវគ្រាប់បែក ដាក់ចូលក្នុងត្បាល់ រួចបុកច្នៃ ក៏បង្កហេតុ នាំឲ្យផ្ទុះផូង បណ្ដាលឱ្យរងរបួសធ្ងន់ ពេញរាងកាយ និងដាច់ប្រអប់ដៃម្ខាង ជាចម្រៀកៗតែម្តង។
ជនរងគ្រោះមានឈ្មោះ ឌុច សូនី ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅភូមិឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រងរបួសធ្ងន់ ត្រូវសាច់ញាតិ បញ្ជូនទៅសង្គ្រោះ ជាបន្ទាន់៕