Banner KNP Detail Top

បញ្ជាឲ្យមនុស្សពីរនាក់ ចូលខ្លួនបំភ្លឺ ជុំវិញរឿងបែងចែក និងកាប់រានដីព្រៃរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិ ក្នុងច្រករបៀងអភិរក្ស ជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិ របស់ក្រសួងបរិស្ថាន

បញ្ជាឲ្យមនុស្សពីរនាក់ ចូលខ្លួនបំភ្លឺ ជុំវិញរឿងបែងចែក និងកាប់រានដីព្រៃរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិ ក្នុងច្រករបៀងអភិរក្ស ជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិ របស់ក្រសួងបរិស្ថាន

ស្ទឹងត្រែង៖ ជនជាប់សង្ស័យក្នុងសំណុំរឿងនេះ ទី១.ឈ្មោះ អុិន ភុំ អាយុ៤៥ឆ្នាំ និងទី២. ឈ្មោះ ទ្វែន ចិន ។ បុរសទាំងពីរនាក់ បច្ចុប្បន្នមានទីលំនៅភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
លោក ជា សុភ័ក្រ្ត ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូង ខេត្តស្ទឹងត្រែង បានចេញដីកា បញ្ជាឲ្យមនុស្សពីរនាក់ ចូលខ្លួនបំភ្លឺ ជុំវិញរឿងបែងចែក និងកាប់រានដីព្រៃរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិ ក្នុងច្រករបៀងអភិរក្ស ជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិ របស់ក្រសួងបរិស្ថាន។ ដីកាបញ្ជាឲ្យចូលខ្លួនបំភ្លឺ នៅមន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែង ឱ្យបានមុនថ្ងៃទី៣០ ខែមីនាឆ្នាំ២០២៣។
កាលពីកន្លងទៅ ថ្មីៗនេះ អាជ្ញាធរមានសមត្ថកិច្ច បានកំណត់មុខសញ្ញា ឈ្មោះ អុិន ភុំ និងឈ្មោះ ទ្វែន ចិន គឺជាមេខ្លោងឃោសនាចែកដីឲ្យប្រជាពលរដ្ឋ ក្នុងមួយគ្រួសារ ក្បាលដី មានទំហំ ៥០ ម៉ែត្រ បណ្តោយ ៦០០ ម៉ែត្រ នៅតំបន់អូរតាឡាស ស្រុកបុរីអូរ ស្វាយសែនជ័យ។
ចលនាកាប់រានព្រៃយកដីអនាធិបតេយ្យនេះ សមត្ថកិច្ច កំពុងកំណត់មុខសញ្ញាស្រាវជ្រាវ រកអ្នកពាក់ព័ន្ធ នៅពីក្រោយបន្ថែមទៀត៕/

អត្ថបទដែលជាប់ទាក់ទង