Banner KNP Detail Top

សម្រេចតម្កល់ទោសជនត្រូវចោទម្នាក់ ដាក់ពន្ធនាគារកំណត់៣០ឆ្នាំ ក្នុងសំណុំរឿង ឃាតកម្មគិតជាមុន ករណី

សម្រេចតម្កល់ទោសជនត្រូវចោទម្នាក់ ដាក់ពន្ធនាគារកំណត់៣០ឆ្នាំ ក្នុងសំណុំរឿង ឃាតកម្មគិតជាមុន ករណីរឹតក សម្លាប់សង្សារប្លន់យកទ្រព្យសម្បត្តិ

ភ្នំពេញ៖ តុលាការកំពូលបានប្រកាសសាលដីកា ដោយសម្រេចតម្កល់ទោសជនត្រូវចោទម្នាក់ ដែលសាលាដំបូងផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៣០ឆ្នាំ ក្នុងសំណុំរឿង ឃាតកម្មគិតជាមុន នាពេលកន្លងមក នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ ។
សូមរំលឹកថា នារីរងគ្រោះត្រូវឃាតកជាសង្សារ រឹតក នឹងខ្សែភ្លើង រួចយកខ្សែពួរចងដៃចងជើងបត់ទៅក្រោយ មកសពរុំភួយ និងចងខ្សែពីក្រៅមួយជាន់ទៀត ច្រកចូលក្នុងថង់ធំ បន្ទាប់មកយកទៅទម្លាក់ចោលនៅគំនរសំរាម ដើម្បីប្លន់យកម៉ូតូ និងទូរស័ព្ទដៃរបស់ជនរងគ្រោះ ប្រព្រឹត្តនៅបុរីប៉េងហួត ផ្ទះលេខ៤២c ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
នៅក្នុងសំណុំរឿងក្តីនេះដែរ ជនជាប់ចោទ យ៉េន សុបញ្ញា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១៧ បានសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់៣០ឆ្នាំ ពីបទ «ឃាតកម្មគិតទុកជាមុន» តាមមាត្រា ១៩៩ នៃក្រុមព្រហ្មទណ្ឌ។
សាលដីការនេះ បានប្រកាសឡើងលោក ឃឹម ប៉ុណ្ណ ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល។ ជនរងគ្រោះក្នុងសំណុំរឿងនេះ មានឈ្មោះ កែវ កញ្ញា អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកក្លឹប៥៥ ស្នាក់នៅផ្ទះលេខ១១៤៧ ផ្លូវជាតិលេខ២ ក្រុម១២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនជាប់ចោទបានប្តឹងរឧទ្ទរណ៍ តែសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានតម្កល់សាលក្រមរបស់តុលាការ ថ្នាក់ក្រោម រក្សាទុកជាបានការដែល។ ជនជាប់ចោទបានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។ គួរបញ្ជាក់ថា ជនជាប់ចោទរូបនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅភូមិសាស្ត្រស្រុកកោះធំ ខេត្តកណ្ដាល៕

អត្ថបទដែលជាប់ទាក់ទង