Banner KNP Detail Top

ស្អែកនេះ! សម្តេច ហ៊ុន សែន នឹងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍ សាត់


ភ្នំពេញ៖ នៅថ្ងៃទី ១៤ ខែ មីនា ២០២៣ ស្អែកនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុ ជានឹងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មីនិងត្រួតពិនិត្យការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍ សាត់ ១ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
គួរបញ្ជាក់ថាកាលពីអំឡុងឆ្នាំ២០១៩កន្លងទៅរាជរដ្ឋាភិបាលសម្រេចឱ្យមានការសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ស្ថិតក្នុងស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍ សាត់ (ត្រង់ចំណុចចិនយំ) ។ គម្រោងនេះចាប់ដំណើរការសាងសង់នៅចុងឆ្នាំ២០២២ ដោយក្រុមហ៊ុន SPHP(Cambodia)CoLtd ដែលមាន ភាគហ៊ុនរួមគ្នារវាងចិន និងកូរ៉េ ។ មានអានុភាពផលិតថាមពល ៨០ មេហ្គាវ៉ាត់ជាមួយទឹកប្រាក់វិនិយោគប្រមាណ ២៣១ លានដុល្លារដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៦។
គម្រោងវារីអគ្គីសនីនៅពោធិ៍សាត់នេះនឹងត្រូវធ្វើឡើងក្រោមរូបភាពសាងសង់-ដំណើរការ-ផ្ទេរ (BOT)សម្រាប់រយៈពេល៣៩ឆ្នាំដែលមានន័យថាបន្ទាប់ពីក្រុមហ៊ុនប្រើប្រាស់វារីអគ្គីសនីនេះបានរយៈពេល៣៩ឆ្នាំ នោះក្រុមហ៊ុននឹងប្រគល់វាឲ្យរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងទាំងស្រុង។
ក្រសួងរ៉ែនិងថាមពលបានផ្ដល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុននេះសិក្សាលទ្ធភាពនៅលើទីតាំងនេះចាប់តាំងពីឆ្នាំ២០១២ ។ក្រុមហ៊ុនក៏បានចុះកិច្ចព្រមព្រៀងរួចហើយជាមួយអគ្គិសនី កម្ពុជា (EDC)សម្រាប់ការលក់ថាមពលទាំងអស់ដែលខ្លួនផលិតបានដើម្បីភ្ជាប់ទៅបណ្តាញជាតិជាមួយនឹងតម្លៃ០,៧ សេនដុល្លារក្នុង ១ គីឡូវ៉ាត់ម៉ោង។
គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១គឺជាគម្រោងវារីអគ្គិសនីទី២ របស់ខេត្តពោធិ៍សាត់បន្ទាប់ពីគម្រោងវារីអគ្គសនីទី១ គឺវារីអគ្គិសនីស្ទឹងអាតៃ ស្ថិតនៅភូមិឆាយលូក ឃុំអូរ សោម ស្រុកវាលវែង មានអនុភាព១២០មេហ្គាវ៉ាត់ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការតាំងពីឆ្នាំ២០១៥។ បច្ចុប្បន្ននេះនៅខេត្តពោធិ៍សាត់មានអនុស្ថានីយចំនួន ៣ រួមមាន អនុស្ថានីយអូរសោម, អនុស្ថានីយពោធិ៍សាត់និងអនុស្ថានីយស្វាយស ។ ចំណែកថាមពលពន្លឺព្រះអាទិត្យនិងថាម ពលផ្សេងៗមានចំនួន ៤កន្លែងរួមមាន៖ ស្ថានីយអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យមានអនុភាព៩០មេហ្គាវ៉ាត់០១កន្លែង,ស្ថានីយអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យមានអនុភាព១០គីឡូវ៉ាត់ម៉ោង០១កន្លែង,ស្ថានីយ អគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យមានអនុភាព៧គីឡូវ៉ាត់ម៉ោង ០១កន្លែងនិងស្ថានីយសាកអាគុយដើរដោយពន្លឺព្រះអាទិត្យ ថាមពលខ្យល់និងប្រេងខ្មៅមានអនុភាព ៥១៩ គីឡូវ៉ាត់ម៉ោង០១កន្លែង៕

អត្ថបទដែលជាប់ទាក់ទង