ធាតុអាកាសនៅក្នុងខែមីនា ក្តៅហើយស្ងួត
ធាតុអាកាសនៅក្នុងខែមីនា ក្តៅហើយស្ងួត
ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមីថា នៅក្នុងអំឡុងនេះ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលខ្សោយ ពីទ្រនុង សម្ពាធខ្ពស់ ពីប្រទេសចិន។ ទន្ទឹមនេះ ក៏អាចកើតមានសម្ពាធទាបតូចៗ ជាលក្ខណៈ ឡូកាល់ (តំបន់) ធ្វើឱ្យធាតុអាកាសមានលក្ខណៈក្តៅស្ងួត និងមានភ្លៀង ធ្លាក់តិចតួច ដោយអន្លើ។
នៅក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថា ស្ថានភាពបែបខាងលើ ធ្វើឲ្យតំបន់ ទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣៤ ទៅ ៣៧ អអ្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយ ទៅតិចតួចដោយអន្លើ ។
សម្រាប់តំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរមាពី ២៣ ទៅ ២៥ អង្សាសេ សីតុណ្ហភាព អតិបរមាមានពី ៣៥ ទៅ ៣៧ អង្សាសេ ធាតុអាកាសក្តៅ ហើយស្ងួត ។
នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២៣ ទៅ ២៥ អង្សាសេ សីតុណ្ហភាព អតិបរមាមានពី ៣៣ ទៅ ៣៥ អង្សាសេ។ អាចមានភ្លៀង ក្នុងកម្រិតពីខ្សោយ ទៅតិចតួចដោយអន្លើ៕