Banner KNP Detail Top

ឆេះព្រៃនេះ គេសង្ស័យថា មានអ្នកលួចដុតព្រៃក្បែរៗ នោះ ឬមានអ្នកចូលទៅយកឃ្មុំក្នុងព្រៃ ភ្លេចពន្លត់ ខណ:ដុតទុកចោល បណ្តាលឱ្យឆេះរាលលើភ្នំ រហូតមកដល់ក្បែរផ្ទះប្រជាពលរដ្ឋ នៅប៉ៃលិន

ឆេះព្រៃនេះ គេសង្ស័យថា មានអ្នកលួចដុតព្រៃក្បែរៗ នោះ ឬមានអ្នកចូលទៅយកឃ្មុំក្នុងព្រៃ ភ្លេចពន្លត់ ខណ:ដុតទុកចោល បណ្តាលឱ្យឆេះរាលលើភ្នំ រហូតមកដល់ក្បែរផ្ទះប្រជាពលរដ្ឋ នៅប៉ៃលិន

ខេត្តប៉ៃលិន ៖ ហេតុការណ៍ភ្លើងឆេះព្រៃភ្នំសារវ៉ាន់ បង្កឱ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពី រសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅចំណុចភ្នំសារវ៉ាន់ ក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រជាពលរដ្ឋរស់នៅក្បែរជើងភ្នំសារវ៉ាន់ ជាប់នឹងព្រំដែនកម្ពុជា ថៃ មានការភ័យស្លន់ស្លោរ ខណ:ឃើញអណ្តាតភ្លើងបានឆាបឆេះព្រៃភ្នំយ៉ាងសន្ធោរសន្ធៅ រហូតដល់អាជ្ញាធរមូលដ្ឋានទាក់ទងទៅខាងរថយន្តពន្លត់អគ្គីភ័យ ឱ្យចូលទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេលវេលា ដែលការឆេះព្រៃនេះ គេសង្ស័យថា មានអ្នកលួចដុតព្រៃក្បែរៗ នោះ ឬមានអ្នកចូលទៅយកឃ្មុំក្នុងព្រៃ ភ្លេចពន្លត់ ខណ:ដុតទុកចោល បណ្តាលឱ្យឆេះរាលលើភ្នំ រហូតមកដល់ក្បែរផ្ទះប្រជាពលរដ្ឋតែម្តង។


មុនពេលកើតហេតុ គេឃើញមានផ្សែងភ្លើង បានហុយចេញពីលើភ្នំខាងលើ លុះមួយសន្ទុះក្រោយមក ភ្លើងឆេះព្រៃនេះ កាន់តែរាលដាលធំឡើងៗ បង្កទៅជាផ្សែងខ្មួលខ្មាញ់ឆេះបន្តចុះទៅខាងក្រោមក្បែរៗ ផ្ទះប្រជាពលរដ្ឋ។ ពេលនោះ ពួកគាត់ នាំគ្នាឈរត្រៀមចាំ ពន្លត់ភ្លើងក្រែងបន្តឆេះចូលមកដល់ផ្ទះរបស់ខ្លួន ហើយអ្នកខ្លះក៏ប្តឹងឱ្យអាជ្ញាធរមូលដ្ឋាន ទាក់ទងទៅសមត្ថកិច្ចនគរបាលស្នងការខេត្ត ដើម្បីប្រញាប់យករថយន្តពន្លត់អគ្គីភ័យ ចុះទៅជួយបាញ់ទឹកពន្លត់ទាន់ពេលវេលា។
ក្រោយពីរថយន្តពន្លត់អគ្គីភ័យចំនួន០២គ្រឿង បានបាញ់ទឹកពន្លត់ភ្លើងនៅត្រង់កន្លែងដែលកំពុងឆាបឆេះ ភ្លើងក៏បានថមថយទៅវិញ រហូតដល់រលត់ទាំងស្រុង ដែលធ្វើឱ្យប្រជាពលរដ្ឋមានការស្ងប់ក្នុងចិត្តផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង