Banner KNP Detail Top

សូមឱ្យថៅកែដីឡូត៍លុបប្រឡាយ ដែលមានទទឹងជាង១៥ម៉ែត្រ ហើយដាក់លូដែលមានទំហំប្រហែលកន្លះម៉ែត្រជំនួស

សូមឱ្យថៅកែដីឡូត៍លុបប្រឡាយ ដែលមានទទឹងជាង១៥ម៉ែត្រ ហើយដាក់លូដែលមានទំហំប្រហែលកន្លះម៉ែត្រជំនួស


ខេត្តតាកែវ៖ ប្រជាពលរដ្ឋក្នុងស្រុកព្រៃកប្បាសរួមទាំងមន្ត្រីរាជការជាច្រើនបាននាំគ្នារិះគន់កប់ៗមាត់ថា លោកឌឹម គឹមសាន្ត អភិបាលស្រុកព្រៃកប្បាសបានបញ្ចេញស្នាដៃមួយដ៏ហួសហេតុគឺករណីអនុញ្ញាតឱ្យថៅកែដីឡូត៍លុបប្រឡាយហើយបែរជាឱ្យដាក់លូប៉ុនបាតដៃក្នុងប្រឡាយមេរំដោះទឹកដែលមានទទឹង២៥ម៉ែត្រស្ថិតនៅភូមិព្រៃល្វាកើតឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ប្រភពពីពលរដ្ឋបានឱ្យដឹងទៀតថា អភិបាលស្រុកព្រៃកប្បាសច្រើនជំនាន់មកហើយបានទប់ស្កាត់ការដាក់លូលុបប្រឡាយមេរំដោះទឹកមួយនេះ ព្រោះប្រឡាយមេមួយនេះមានសារៈសំខាន់ណាស់ក្នុងការំដោះទឹកឬស្តុកទឹកទុកឱ្យពលរដ្ឋប្រើប្រាស់។
តាមប្រភពព័ត៌មានពីមន្ត្រីសាលាស្រុកព្រៃកប្បាស សុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ថៅកែដីឡូត៍ខាងលើកំពុងបំផ្លាញហេដ្ហារចនាសម្ពន័របស់ស្រុក ព្រោះប្រឡាយមេមួយនេះមានទទឹង២៥ម៉ែត្រនេះមិនទាន់បូកចំប្រឡាយផង ហើយប្រឡាយនេះត្រូវធ្វើផ្លូវអមសងខាងបង្ហូរទឹកទៅដល់បឹងកំពង់ចកដែលមានប្រវែងជា៣គីឡូម៉ែត្រ។
ប្រភពដដែលបានឱ្យដឹងទៀតថា ថៅកែដីឡូត៍ខាងលើធ្លាប់សុំច្បាប់ដាក់លុបប្រឡាយនេះជាច្រើនដងមកហើយ តែអភិបាលស្រុកចាស់ពីមុនមកមិនអនុញ្ញាតដាច់ខាត តែមកដល់លោកឌឹម គឹមសាន្ត អភិបាលស្រុកថ្មីបែរជាត្រូវរូ៉វគ្នាជាមួយថៅកែដីឡូត៍អនុញ្ញាតឱ្យចាក់ដីលុបធ្វើឱ្យផ្អើលទាំងពលរដ្ឋនិងមន្ត្រីចាស់ៗគ្រាក់ៗ ក្នុងស្រុកតែម្តង។
តាមប្រភពខ្សឹបខ្សៀវច្បាស់ការណ៍ចេញពីមន្ត្រីស្រុកថា រឿងនេះឮថាថៅកែដីឡូត៍ចាយលុយខ្ទង់មុឺនតែមិនដឹងថាចាយជាមួយលោកមេឃុំឬក៏លោកអភិបាលស្រុកនោះទេ។
ជុំវិញករណីនេះ លោកឌឹម គឹមសាន្ត អភិបាលស្រុកព្រៃកប្បាសបានទទួលស្គាល់ថា លោកពិតជាអនុញ្ញាតច្បាប់អោយថៅកែដីឡូត៍ចាក់លុបប្រឡាយដាក់លូនៅចំណុចខាងលើមែនដោយផ្អែកទៅលើមន្ត្រីជំនាញចុះសិក្សាឯកភាពគ្នា។ លោកបានបញ្ជាក់ទៀតថា បើករណីចាក់ដីលុបប្រឡាយនេះត្រូវបានពលរដ្ឋរិះគន់លោកនឹងពិចារណាឡើងវិញ។
ពលរដ្ឋស្នើឱ្យលោកអភិបាលស្រុកព្រៃកប្បាសកាយដីនិងលូរបស់ថៅកែដីឡូត៍នេះចេញវិញ ព្រោះប្រឡាយរំដោះទឹកនេះជាប្រឡាយប្រវត្តិសាស្ត្រនិងជាប្រឡាយកំពង់ទូកពីសង្គមចាស់៕

អត្ថបទដែលជាប់ទាក់ទង