Banner KNP Detail Top

សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជាបានផលិតថាមពលកកើតឡើងវិញ បានប្រមាណ ៦២ ភាគរយ ដែលអាចជាប្រទេសមួយ ក្នុងប្រទេសដែលមិនបានបំពុលបរិស្ថាន


ភ្នំពេញៈ សម្ដេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាបានផលិតថាមពលកកើតឡើងវិញ បានប្រមាណ ៦២ ភាគរយ ដែលអាចជាប្រទេសមួយ ក្នុងប្រទេសដែលមិនបានបំពុលបរិស្ថាន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ន យើងមាន ៦២ ភាគរយ ជាប្រភពកកើត ឡើងវិញ ដែលអាចថាជាប្រទេសមួយក្នុងចំណោមប្រទេស មិនបំពុលបរិស្ថាន។ ប៉ុន្តែ យើងត្រូវរកថាមពលឲ្យបំពេញបន្ថែម នូវថាមពលកកើតឡើងវិញ ឲ្យបានច្រើន ។
សម្តេចបានលើកឡើងទៀតថា មនុស្សមួយចំនួន បាននិយាយទប់ស្កាត់ នូវការផលិត អគ្គិសនីប្រើដោយវារីអគ្គិសនី ប៉ុន្តែពួកគេ ក៏ទាមទារឲ្យយើង ដោះស្រាយអគ្គិសនី ឲ្យពួកគេ តើដោះស្រាយរបៀបម៉េចទៅ ប្រេងវាថ្លៃពេក ធ្យូងថ្មថាបំពុលបរិស្ថាន ដល់វារីអគ្គិសនី ថាបំផ្លាញព្រៃ ធ្វើឲ្យលិចលង់ នូវផ្ទៃដីមួយចំនួន។ អញ្ចឹង តើយើងត្រូវ វិលត្រឡប់ចន្លុះ ឬយ៉ាងម៉េច ? ដុតចង្គៀងប្រេងកាតឬយ៉ាង ម៉េច? យើងដុតទៀន ឬយ៉ាងម៉េច»?
សម្តេចតេជោ បានបន្តថា បើគ្មានប្រភពអគ្គិសនីប្រើទេ ប្រជាពលរដ្ឋយើង នៅតែដុត ។ នៅតែដុតចន្លុះ នៅតែដុតជ័រ នៅតែដុតប្រេងកាត ។ ប៉ុន្តែបើយើងមានវារីអគ្គិសនី ដែលមានតម្រូវការប្រើប្រាស់អគ្គិសនី។ ពេលដែលមានវារីអគ្គិសនី យើងអាចអភិវឌ្ឍប្រទេសរបស់យើង តាមរយៈការបម្រើឲ្យវិស័យឧស្សាហកម្ម និងសេវាកម្ម ។
សម្តេចតេជោ បានបន្តថា នៅអឺរ៉ុបឡើងថ្លៃអស់ហើយអគ្គិសនី ។ បច្ចុប្បន្ននេះ ទីផ្សារឈើ កំពុងមានតម្លៃ ។ ហេតុអី្វដោយសារតែប្រទេសអឺរ៉ុបមួយចំនួន បានទណ្ឌកម្ម លើរកស៊ីខ្លាំង ដល់រកស៊ីកាត់ផ្ដាច់ថាមពល ។ ប្រជាជនដែលធ្លាប់ប្រើឧស្ម័ននៅក្នុងផ្ទះ ដើម្បីកំដៅ និងចំអិន ក៏អាហារគាត់អត់មានថាមពលប្រើប្រាស់ នៅរដូវរងា។ ដូចនេះ ត្រូវបង្ខំចិត្ត កាប់អុសយកមកដុតក្នុងឡ ដើម្បីកម្ដៅ ដូច្នេះត្រូវការកាប់អុសបន្ថែម ដូចជាទីផ្សារ នៅអង់គ្លេស ទីផ្សារនៅអឺរ៉ុប ផ្សារទំនើបលក់អុស។
សម្តេចតេជោ បានបន្តថា ប្រទេសអឺរ៉ុបមួយចំនួន ចាប់ផ្ដើមប្រើប្រាស់ធ្យូងថ្ម ឡើងវិញ បន្ទាប់ពីឆ្នាំ២០២១ដែលពួកគេបានប្រកាសទូទាំងពិភពលោកថា មិនកសាងអគ្គិសនី ដើរដោយធ្យូង ប៉ុន្តែទីចុងបំផុត ប្រទេសអឺរ៉ុបមួយចំនួន បានប្រើប្រាស់ធ្យូងថ្មឡើងវិញដូចនេះ កិច្ចព្រមព្រៀងបម្រែបម្រួលអាកាសធាតុ គឺលែងមានន័យហើយ ព្រោះប្រទេស មួយចំនួន បានបដិសេធការមិនប្រើប្រាស់ធ្យូងថ្មឡើងវិញ ដែលធ្វើឲ្យការកាត់ បន្ថយជាតិពុល ដែលបណ្ដាលមកពីអគ្គិសនីដើរដោយធ្យូងថ្ម លែងមានន័យហើយ ។
សម្តេចបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅ ទៅទីតាំងថ្មីចំនួន៣៤២ គ្រួសារ និងត្រួតពិនិត្យការដ្ឋាន សាងសង់ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែងខេត្តពោធិ៍សាត់ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នេះ៕

អត្ថបទដែលជាប់ទាក់ទង