Banner KNP Detail Top

អគ្គិភ័យបានឆាបឆេះបន្ទប់អគារកន្លែង ដាក់អាគុយសម្រាប់ចែកចាយប្រព័ន្ធភ្លើង ក្នុងសណ្ឋាគារវិមានខ្សាច់ (ស)

អគ្គិភ័យបានឆាបឆេះបន្ទប់អគារកន្លែង ដាក់អាគុយសម្រាប់ចែកចាយប្រព័ន្ធភ្លើង ក្នុងសណ្ឋាគារវិមានខ្សាច់ (ស) មានទីតាំងក្នុងក្រុម១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ កាលពី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ មានអគ្គិភ័យបានឆាបឆេះបន្ទប់អគារកន្លែងដាក់អាគុយសម្រាប់ចែកចាយប្រព័ន្ធភ្លើង ក្នុងសណ្ឋាគារវិមានខ្សាច់ (ស) មានទីតាំងក្នុងក្រុម១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។
សមត្ថកិច្ចចំរុះខេត្តព្រះសីហនុប្រើពេលជាងមួយម៉ោង ពន្លត់អគ្គិភ័យឆេះអគារមួយកន្លែងក្នុងក្រុងព្រះសីហនុ ដោយទប់ស្កាត់បានមិនឲ្យរាលដាលធ្ងន់ធ្ងរ។
ក្រោយកើតហេតុ អាជ្ញាធរ សមត្ថកិច្ចចំរុះ និងក្រុមសង្គ្រោះដឹកនាំដោយអភិបាលរងខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ បានអន្តរាគមន៍ជួយសង្គ្រោះនិងពន្លត់ទប់ស្កាត់មិនឲ្យរាលដាលធ្ងន់ធ្ងរ។
បើតាមសមត្ថកិច្ច ប្រតិបត្តិការពន្លត់អគ្គិភ័យនោះគឺប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៧គ្រឿង ក្នុងនោះមាន រថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន ៤គ្រឿង រថយន្តកងរាជអាវុធហត្ថចំនួន ១គ្រឿង រថយន្តកំពង់ផែស្វយ័តចំនួន ១គ្រឿង រថយន្តអង្គភាព៧១១ ចំនួន ១គ្រឿង រួមនិងរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យ និងក្រុមសង្គ្រោះពាក់ពន្ធ័ក្នុងខេត្ត ដើម្បីទប់ស្កាត់ការពារមិនឲ្យមានគ្រោះថ្នាក់ដល់មនុស្សឬក៏ឆេះរាលដាលបន្ត។
អគ្គិភ័យនេះត្រូវបានគ្រប់គ្រងនិងពន្លត់រលត់ទាំងស្រុង នៅវេលាម៉ោង៩:៤០នាទីព្រឹកថ្ងៃខែឆ្នាំដដែល ក្នុងនោះកន្លែងបន្ទប់ដែលឆេះរងការខូចខាតសម្ភារៈមួយចំនួន ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ឡើយ។ ដើមហេតុនៃការកើតមានអគ្គិភយ័នេះ ភ្លាមៗនៅមិនទាន់ដឹងឡើយ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្តតាមបច្ចេកទេសនិងនីតិវិធី។ ប៉ុន្តែមិនបណ្តាលអោយមនុស្សគ្រោះថ្នាក់ បន្ទាប់ពី មានការខិតខំអន្តរាគមន៍ យ៉ាងយកចិត្តទុកដាក់ របស់ អាជ្ញាធរ សមត្ថកិច្ច ជាច្រើនស្ថាប័ន ឈានដល់គ្រប់គ្រងស្ថានភាពបានទាន់ពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង