ជនជាតិថៃម្នាក់ រងរបួស ធ្លាយពោះវៀន ដេកដួល ក្នុងថ្លុកឈាម បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសថៃ ខណ:ជនដៃដល់ ចាប់ឃាត់ខ្លួន ដោយសារតែ
ជនជាតិថៃម្នាក់ រងរបួស ធ្លាយពោះវៀន ដេកដួល ក្នុងថ្លុកឈាម បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសថៃ ខណ:ជនដៃដល់ ចាប់ឃាត់ខ្លួន ដោយសារតែទាស់ពាក្យសម្តីគ្នាបន្តិចបន្តួច ក៏ឈានដល់ចាក់គ្នា
ខេត្តប៉ៃលិន៖ កាលពី រសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលយីហោ ពេជ្របុប្ផាអង្គរ ស្ថិតនៅភូមផ្សារព្រំជើង ឃុំស្ទឹងកាយ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនរងគ្រោះ មានឈ្មោះ ប៊ូនវិសេត រ៉ាវិស៊ូត (BOONWISET RAWISUT) ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិថៃ ជាបុគ្គលិកកាស៊ីណូ Grand Pailin ស្នាក់នៅបណ្ដោះអាសន្ន ក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅខេត្តប៉ៃលិន រងរបួសធ្ងន់ធ្លាយពោះវៀន។
ចំណែកជនសង្ស័យ មានឈ្មោះ លីកែវ ភីនីខន (LEEKAEW PINIKORN) ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិថៃ ជាបុគ្គលិក កាស៊ីណូGrand Pailin ស្នាក់នៅបណ្ដោះអាសន្នភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបានយកកូនកាំបិត ចាក់ទៅលើជនរងគ្រោះចំនួន ០១កាំបិត បណ្តាលឲ្យធ្លាយពោះវៀនតែម្តង។
មុនពេលកើតហេតុ គេឃើញជនជាតិថៃ ជាបុគ្គលិកកាស៊ីណូ ២នាក់ បានប្រកែកតឹងសរសៃ ក ដាក់គ្នា។ ភ្លាមៗនោះ ស្រាប់តែជនរងគ្រោះ ស្រែកហៅឱ្យគេជួយ ដោយធ្លាយពោះ ឈាមហូរជោកខ្លួន។
សមត្ថកិច្ចចាប់ឃាត់ខ្លួនជនដៃដល់ភ្លាមៗ ដើម្បីយកទៅសួរនាំ។ រីឯជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងប្រទេសថៃ។ ជនសង្ស័យ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីអនុវត្តនីតិវិធីច្បាប់៕