Banner KNP Detail Top

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចំអកឲ្យ សម រង្ស៊ី ដែលមិនមានសមត្ថភាព យល់ពីអត្ថន័យ នៃសំបុត្រដ៏សាមញ្ញមួយ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចំអកឲ្យ សម រង្ស៊ី ដែលមិនមានសមត្ថភាព យល់ពីអត្ថន័យ នៃសំបុត្រដ៏សាមញ្ញមួយ

ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចំអកឲ្យជនក្បត់ជាតិ បីជំនាន់ថា វាជាការគួរឱ្យអស់សំណើចមួយ ដែលលោក សម រង្សី ចូលចិត្តមើលងាយ ក្មេង ប៉ុន្តែគាត់អត់មានសមត្ថភាព ក្នុងការយល់នូវខ្លឹមសារ នៃសំបុត្រដ៏សាមញ្ញមួយ ដែលលោក (ហ៊ុន ម៉ាណែត) សរសេរទៅឪពុករបស់លោក កាលពី ៣០ ឆ្នាំមុន ដើម្បីសុំការអនុញ្ញាតពីគាត់ ដាក់ពាក្យចូលរៀន នៅសាលាបណ្ឌិតសភាយោធា សហរដ្ឋអាមេរិក នៅ West Point មកធ្វើជាកម្មវត្ថុ ដើម្បីមើលងាយលោក ទាំងខ្លួនគាត់ អត់យល់ពីអត្ថន័យ នៃសំបុត្រនោះផង។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៥ ខែមីនា នេះថា វាជារឿងច្រំដែលពេកហើយ ដែលលោក សម រង្សី ដែលជាមនុស្សចាស់ អាយុជាង ៧០ឆ្នាំម្នាក់ ដែលតាំងខ្លួនជាអ្នកនយោបាយជើងចាស់ និងអួតថា រៀនបានជ្រៅជ្រះ នៅសាលាល្បី នៅក្រៅប្រទេស ប៉ុន្តែចូលចិត្តតែមើលងាយ គេផ្សេង រួមទាំងក្មេងជំនាន់ក្រោយផងនោះ ដោយខ្លួនគាត់ មិនទាំងមានមូលដ្ឋានច្បាស់ លាស់ផង។ ជាក់ស្តែង ដូចជាការលើកយកករណីសំបុត្រ ដែលខ្ញុំសរសេទៅឪពុក របស់ខ្ញុំ កាលពី ៣០ឆ្នាំមុន (ពេលនោះ ខ្ញុំមានអាយុ ១៦ឆ្នាំ) ដើម្បីសុំការអនុញ្ញាត ពីគាត់ ដាក់ពាក្យចូល រៀន នៅសាលាបណ្ឌិតសភាយោធា សហរដ្ឋអាមេរិក នៅ West Point មកធ្វើជា កម្មវត្ថុ ដើម្បីមើលងាយខ្ញុំ ទាំងខ្លួនគាត់អត់យល់ពីអត្ថន័យនៃសំបុត្រនោះផង។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចំអកឲ្យជនក្បត់ជាតិ បីជំនាន់ សម រង្ស៊ីថា វាជាការគួរឱ្យអស់សំណើចមួយ ដែលលោក សម រង្សី ចូលចិត្តមើលងាយក្មេង ប៉ុន្តែ គាត់អត់មានសមត្ថភាព ក្នុងការយល់នូវខ្លឹមសារ នៃសំបុត្រដ៏សាមញ្ញមួយ ដែលសរសេរ ដោយក្មេងអាយុ ១៦ឆ្នាំម្នាក់ កន្លងទៅ ខ្ញុំមិនបានតបទៅគាត់រឿងនេះទេ ព្រោះខ្ញុំមិនចង់ ខាតពេលវេលាច្រើន ជាមួយមនុស្សចាស់ប្រភេទនេះ ដែលមិនចេះទទួលខុសត្រូវ ជាមួយអ្វីដែលគាត់ធ្វើ ឬនិយាយនោះទេ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចោទសសួរថា តើគាត់គិតថា ការដែលខ្ញុំ មិនឆ្លើយតបនោះ គឺដោយសារវាជាការពិត ឬបានជាគាត់ លើកយកមកវាយប្រហារខ្ញុំ ម្តងហើយម្តងទៀត ដើម្បីកេងចំណេញនយោបាយ? ។ ថ្ងៃនេះ សូមឆ្លៀតពេលបន្តិច ដើម្បីពន្យល់លោក សម រង្សី ក៏ដូចជាជូនមហាជន បានឃើញថា តើការលើកឡើង របស់លោក សម រង្សី ត្រឹមត្រូវឬទេ ឬមួយជាការវាយប្រហារ ដោយគ្មានការទទួលខុស ត្រូវ មកលើក្មេង ដូចគាត់ធ្វើរាល់ដង៕

អត្ថបទដែលជាប់ទាក់ទង