Banner KNP Detail Top

សត្វជ្រូកយ៉ាងតិច២០ក្បាលបានងាប់ ខណៈរាប់សិបក្បាលទៀត បានផ្លោះចេញពីទ្រុង រួចផុតជីវិត គ្រោះអគ្គិភ័យដ៏រន្ធត់មួយ ដែលគេមិនទាន់ដឹងពីមូលហេតុ បានឆាបឆេះកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង

សត្វជ្រូកយ៉ាងតិច២០ក្បាលបានងាប់ ខណៈរាប់សិបក្បាលទៀត បានផ្លោះចេញពីទ្រុង រួចផុតជីវិត គ្រោះអគ្គិភ័យដ៏រន្ធត់មួយ ដែលគេមិនទាន់ដឹងពីមូលហេតុ បានឆាបឆេះកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង

ខេត្តបាត់ដំបង ៖ កាលពី ថ្ងៃទី១៥ មីនា ឆ្នំា២០២៣នេះ ស្ថិតនៅភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ។ កសិដ្ឋានចិញ្ចឹមជ្រូកដែលត្រូវអគ្គិភ័យឆាបឆេះទាំងព្រលឹមអុលនោះ មានម្ចាស់ឈ្មោះ អេង ហុង ដែលកសិដ្ឋាននោះមានទីតាំងនៅដាច់ឆ្ងាយពីភូមិបន្តិច ទើបជួបការលំបាកក្នុងការជួយអន្តរាគមន៍ពីប្រជាពលរដ្ឋនៅពេលមានអគ្គិភ័យកើតឡើង ។ គេមិនទាន់ទទូលបានព័ត៌មានជាក់លាក់ពីម្ចាស់កសិដ្ឋាននៅឡើយទេភ្លាមៗនោះ ស្ដីពីមូលហេតុដែលនាំឲ្យមានអគ្គិភ័យកើតឡើង ។
កសិដ្ឋានចិញ្ចឹមជ្រូកនេះ ធ្វើអំពីថ្មខាងក្រោម គ្មានជញ្ជាំងទេតែដំបូលប្រក់ស័ង្កសី។ បើតាមការពិនិត្យជាក់ស្ដែង មូលហេតុដែលនាំឲ្យអគ្គិភ័យឆាបឆេះអស់នៅរោងកសិដ្ឋានរហូតឆេះសម្លាប់សត្វជ្រូកអស់ជាច្រើនក្បាល ទំនងសម្ភារៈនានាដែលនៅក្នុងរោងកសិដ្ឋាន និងព្រៃឬស្លឹកឈើដែលនៅជុំវិញរោងផង ។ បើគ្រាន់តែសម្បករោង និងដំបូលប្រក់ស័ង្កសីអគ្គិភ័យមិនអាចឆេះកើតទេ ។
សមត្ថកិច្ចទទួលបានពីម្ចាស់កសិដ្ឋានរោងចិញ្ចឹមជ្រូកមួយខ្នង ត្រូវឆេះរាបដល់ដី ហើយនៅទីនោះគេឃើញរថយន្តស៊េរីចាស់០១គ្រឿងក៏រងការខូចខាតដែរ រីឯសត្វជ្រូកប្រមាណ២០ក្បាល ក្នុងចំណោមសត្វជ្រូកប្រហែលជាង៧០ក្បាលបានងាប់រដូករណែលនៅក្នុងភ្នក់ភ្លើង ក្រៅពីនេះបានលោតផ្លោះចេញរួចពីក្នុងទ្រុងយ៉ាងប្រផុតប្រផើយ។ ម្ចាស់កសិដ្ឋាននេះ នៅមិនទាន់និយាយពីមូលហេតុ ដែលនាំឲ្យមានអគ្គិភ័យនេះនៅឡើយទេ ។ សមត្ថកិច្ច និងអ្នកភូមិក៏បានចុះជួយអន្តរាគមន៏ដែរ តែមិនអាចពន្លត់ភ្លើងនេះឲ្យបានទាន់ពេលឡើយ តែយ៉ាងណាមិនមានសេចក្តីរាយការណ៍ពីការគ្រោះថ្នាក់ដល់មនុស្សទេ បើទោះជាពេលនេះអាជ្ញាធរ និងសមត្ថកិច្ចបាននិងកំពុងសួរនាំអំពីមូលហេតុដែលនាំឲ្យមានអគ្គីភ័យនេះ ខណៈប្រភពខ្លះអះអាងដោយមន្ទិលថា ទំនងអាចបណ្ដាលមកពីការ «ទុស្សេខ្សែចរន្តអគ្គិសនី»៕

អត្ថបទដែលជាប់ទាក់ទង