Banner KNP Detail Top

មុខសញ្ញាចោរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក្នុងមូលដ្ឋានក្រុងព្រះសីហនុម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ដែលតែងតែដើរធ្វើសកម្មភាពលួចនាពេលរាត្រី

មុខសញ្ញាចោរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក្នុងមូលដ្ឋានក្រុងព្រះសីហនុម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ដែលតែងតែដើរធ្វើសកម្មភាពលួចនាពេលរាត្

រី

ខេត្តព្រះសីហនុ៖ មុខសញ្ញាចោរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងព្រះសីហនុម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ដែលតែងតែដើរធ្វើសកម្មភាពលួចនាពេលរាត្រី ត្រូវបានកម្លាំងនគរបាលជំនាញ ចាប់ឃាត់ខ្លួនរួមនិងវត្ថុតាងជាក់ស្ដែង យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
ករណីឃាត់ខ្លួនជនសង្ស័យនេះ បានធ្វេីឡេីងកាលពីវេលាម៉ោង ១២ និង៣០នាទីរំលងអាធ្រាត្រឈានថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ នៅចំណុចការ៉ាស់សាំងឈ្មោះ លីម ទ្បុង ម្តុំអូរ១ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការជិះម៉ូតូល្បាតតាមដងផ្លូវដែលងាយរងគ្រោះ ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ លុះដល់ចំណុចការ៉ាស់សាំងឈ្មោះ លីម ទ្បុង ម្តុំអូរ១ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានប្រទះឃើញជនសង្ស័យ ២នាក់ គួរឱ្យសង្ស័យ ពេលនោះសមត្ថកិច្ចបានចូលទៅសួរនាំ និងត្រួតពិនិត្យ ស្រាប់តែជនសង្ស័យទាំង២នាក់នោះ បានរត់គេចខ្លួនហើយសមត្ថកិច្ចបានឃាត់ខ្លួនម្នាក់ ភេទប្រុស ជនជាតិខ្មែរ ដោយទ្បែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួន។ បន្ទាប់មកកម្លាំងសមត្ថកិច្ចបាននាំជនសង្ស័យ១នាក់យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ ។
ដោយឡែកវត្ថុតាងដកហូតរួមមាន៖
-ម៉ូតូ ១គ្រឿង ម៉ាក SIRIUS FI ពណ៌ខ្មៅ (គ្មានស្លាកលេខ)
-ទូរស័ព្ទ ១គ្រឿង ម៉ាក VIVO ពណ៌ទឹកមុទ្រ
-ទូរស័ព្ទ ១ គ្រឿងម៉ាក OPPO ពណ៌ខ្មៅ
-ដែកកាប់អូតូចំនួន ២
-កន្រ្តៃធំកាត់ខ្សែរភ្លើង ១ដើម
-កន្រ្តៃតូចកាត់ខ្សែរភ្លើង ១ដើម
-ទុរវីសចំនួន ២ដើម
-ទុរវីសភ្លើងចំនួន ២ដើម
-កូនកាំបិតចំនួន ៤ដើម
-សោរទ្បែមចំនួន ១ ។
ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងធ្វើការសួរនាំ ៕

អត្ថបទដែលជាប់ទាក់ទង