Banner KNP Detail Top

តារាសម្តែងកញ្ញា ស៊ីន យូប៊ីន បានធ្វើអោយអន្តរជាតិមានការភ្ញាក់ផ្អើល បន្ទាប់ពីនាងបាននាំយកមកុដអប្សរាខ្មែរយ៉ាងល្អប្រណីត បង្ហាញជាមួយនឹងការថតម៉ូតដាក់អោយទស្សនាវដ្តីលំដាប់ពិភពលោក

តារាសម្តែងកញ្ញា ស៊ីន យូប៊ីន បានធ្វើអោយអន្តរជាតិមានការភ្ញាក់ផ្អើល បន្ទាប់ពីនាងបាននាំយកមកុដអប្សរាខ្មែរយ៉ាងល្អប្រណីត បង្ហាញជាមួយនឹងការថតម៉ូតដាក់អោយទស្សនាវដ្តីលំដាប់ពិភពលោក

ភ្នំពេញ ៖ ចាត់ទុកថា នេះជាមោទនភាពមួយថ្មីទៀត សម្រាប់អ្នកសិល្បៈខ្មែរ ជាពិសេសតារាស្រីរូបនេះ ដែលតែងតែមានឱកាសបង្ហាញវត្តមាន និងនាំយកអ្វីជារបស់ខ្មែរបង្ហាញលើឆាកអន្តរជាតិ។
ជាតារាដែលកំពុងមានឈ្មោះបោះសម្លេងមួយរូបនៅកម្ពុជា ស្រីស្រស់ ស៊ីន យូប៊ីន បានឈានមួយជំហានថ្មីមួយទៀតនៅក្នុងការនាំយកសិល្បៈវប្បធម៌របស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិតាមរយៈទស្សនាវដ្តីលំដាប់ពិភពលោក ។ ស្រីស្រស់ ស៊ីន យូប៊ីន បានសម្តែងនូវមោទនភាពយ៉ាងខ្លាំង ក្នុងនាមជាតារាខ្មែរទី១ ដែលបានបង្ហាញវត្តមាននៅលើគម្របមុខ (COVER) សម្រាប់ទស្សនាវដ្តីលំដាប់ថ្នាក់ពិភពលោកនៅឆ្នាំ២០២៣នេះ។
ស្រីស្អាត ស៊ីន យូប៊ីន បានបង្ហោះសារអមជាមួយនឹងរូបភាពសម្រាប់ដាក់ទស្សនាវដ្តីនេះថា តាមសន្យា…! នេះគឺជាការឈានមួយជំហានទៀតក្នុងការនាំសិល្បៈវប្បធម៌ដ៏ស្រស់ផូរផង់របស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិដូចដែលyubin ធ្លាប់បានសន្យាហ្វេនៗ… ។ Yubin មានកិត្តិយសដែលបានបង្ហាញខ្លួន ព្រមជាមួយនឹងវប្បធម៌ដ៏ផូរផង់របស់កម្ពុជា នៅលើ Cover របស់ HARPER’SBAZAAR 3-2023 ទៅកាន់ពិភពលោក ។ សូមគោរពអគុណ ជាពិសេសសម្រាប់បង Botramohar Art ដែលបានតម្លើងមកុដដ៏ស្រស់ស្អាត ស្អាតដល់ថ្នាក់សាសន៍គេស្រែក Wow និងព្រឺសម្បុរពេញ Studio ពេលលើមកុដនេះចេញមក ។ និងសូមអគុណដល់បង Skor krob សម្រាប់ការជួយរៀបចំឈុត និងគ្រឿងដល់ប្អូន។
នាងបញ្ជាក់ថា concept របស់ harper’s bazaar គឺ business fashion in the dawn of metaverse ហេតុដូចនេះហើយទើប Yubin មិនអាចគ្រងឈុត និងមកុដពេញលេញបាន ។ នាងបន្ថែមថា Yubin បានព្យាយាមអស់ពីលទ្ធភាពក្នុងការចរចាបញ្ចូលរូបភាពមួយសន្លឹកនេះទៅក្នុងការថតលើកនេះ ហើយហេតុដូចនេះសង្ឃឹមថា អ្នកទាំងអស់គ្នានឹងពេញចិត្ត ហើយចូលរួមសាទរជាមួយនឹងYubin និង proud ជាមួយវប្បធម៌ខ្មែរយើង។
ជាការកត់សម្គាល់ នេះមិនមែនជាលើកទី១ទេ សម្រាប់តារាសម្តែង ស៊ីន យូប៊ីន ខណៈពេលដែលកន្លងមក នាងក៏ធ្លាប់បង្ហាញវត្តមាននៅក្នុងការដើរម៉ូតនៅលើឆាកលំដាប់ពិភពលោកនេះផងដែរ។ មហាជន និងអ្នកគាំទ្រតារាសម្ដែង ស៊ីន យូប៊ីន ជាបានសម្ដែងក្ដីត្រេកអរ និងរំភើបចិត្តជំនួសរូបនាង នៅពេលដែលឃើញតារាខ្មែរបានបង្ហាញវត្តមានយ៉ាងអស្ចារ្យនៅលើឆាកអន្តរជាតិ ដែលបានលើកមុខមាត់ជាតិសាសន៍របស់ខ្លួន និងបានធ្វើឲ្យអន្តរជាតិស្គាល់សិល្បៈវប្បធម៌របស់ខ្មែរកាន់តែច្បាស់ ជាកត្តាធ្វើឲ្យទីផ្សាររបស់តារាខ្មែរ កាន់តែរីកសុះសាយ និងល្បីល្បាញខ្លាំងឡើងពាសពេញពិភពលោក ៕

អត្ថបទដែលជាប់ទាក់ទង