Banner KNP Detail Top

ផ្ទះប្រជាពលរដ្ធជាច្រើនខ្នង បានឆាបឆេះដោយអណ្តាតភ្លើង យ៉ាងសន្ធោសន្ធៅ

ផ្ទះប្រជាពលរដ្ធជាច្រើនខ្នង បានឆាបឆេះដោយអណ្តាតភ្លើង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ


ភ្នំពេញ៖ កាលពី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ផ្ទះប្រជាពលរដ្ធជាច្រើនខ្នង បានឆាបឆេះដោយអណ្តាតភ្លើង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីជំនាញបង្ការសង្គ្រោះអគ្គិភ័យ ចុះមកជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ សិ្ថតក្នុង ភូមិឫស្សី (ក្រុម១៧) សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មុនពេល កេីតហេតុ មានគេឮសម្លេងផ្ទុះចេញពីក្នុងផ្ទះ (មិនប្រាកដថាផ្ទះមួយណា នៃផ្ទះដែលត្រូវ ភ្លេីងឆេះ) ដោយអ្នកខ្លះ បង្ហេីបប្រាប់ថា សង្ស័យទុស្សេខ្សែភ្លេីងឯខ្លះទៀតថា មកពីផ្ទុះ កំប៉ុងហ្គាស រហូតមានអណ្ដាតភ្លេីង ឆាបឆេះបន្តិចម្ដងៗ ឡេីងសន្ធោសន្ធៅ ទេីបបង្កការភ្ញាក់ផ្អេីល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន ចេញរថយន្តបង្ការ សង្គ្រោះអគ្គិភ័យ មកអន្តរាគមន៍បាញ់ទឹកពន្លត់ យ៉ាងញាប់ដៃជេីង ទេីបនៅវេលាម៉ោង ៧និង៤០នាទីយប់នាថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះ ត្រូវបានពន្លត់បានទាំងស្រុង។
ជុំវិញករណីអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញ កំពុងតែធ្វេីការស្រាវជ្រាវ ក្នុងនោះ មិនបណ្ដាលឱ្យមនុស្សណាម្នាក់ រងរបួសនោះទេ ដោយអគ្គិភ័យ បានឆាបឆេះ ខូចខាតផ្ទះថ្ម ប្រក់ស័ង្កសី អស់១ខ្នង និងផ្ទះឈេីលេ ថ្មក្រោម ចំនួន៤ខ្នង អស់ទាំងស្រុង ហេីយឆេះរាលដាលចំនួន ២ខ្នងទៀត ប្រហែល ៣០% ខណៈពេលសមត្ថកិច្ច ប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ១៥គ្រឿង ប្រើប្រាស់ទឹក អស់ ៤៥ឡាន ស្មើនឹង ១៨០ម៉ែត្រគូប និងរថយន្តជំនួយ មកពីក្រសួងមហាផ្ទៃ ចំនួន២គ្រឿង ប្រេីប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ៨ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរ កម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៦ម៉ែត្រគូប, រថយន្តរបស់ទី ក្រុងនរា ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់១ឡាន ស្មេីនឹង ៤ម៉ែត្រគូប, រថយន្តរបស់ កងពលតូចលេខ៧០ ចំនួន ៤គ្រឿងនិងរថយន្តរបស់ក្រុមហ៊ុន OCIC ជ្រោយចង្វារ ចំនួន ៦គ្រឿងពុំបានប្រេីប្រាស់ទឹក៕/

អត្ថបទដែលជាប់ទាក់ទង