Banner KNP Detail Top

ករណីឃាតកម្ម! ទំនាស់ពាក្យសំដី រឿងដាំបាយក្លាយជាហិង្សា ដោយសារប្អូនប្រុស ទាញកាំបិតចាក់បងបង្កើត ស្លាប់

ករណីឃាតកម្ម! ទំនាស់ពាក្យសំដី រឿងដាំបាយក្លាយជាហិង្សា ដោយសារប្អូនប្រុស ទាញកាំបិតចាក់បងបង្កើត ស្លាប់

បាត់ដំបង៖ ករណីឃាតកម្មនេះបានកើតឡើងនៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្រុមទី ០១ ក្នុងភូមិស្វាយជួរ ឃុំអណ្តេីកហែប ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង។
ទំនាស់ពាក្យសំដីរឿងដាំបាយក្លាយជាហិង្សាដោយប្អូនប្រុស ទាញកាំបិតចាក់បងបង្កើតដល់ស្លាប់។
ជនសង័្សយឈ្មោះយុន សំអូន អាយុ ១៩ឆ្នាំត្រូវជាប្អូនបង្កេីតរបស់ជនរងគ្រោះ ។នៅព្រឹកកើតហេតុបានធ្វេីសកម្មភាពយកកូនកាំបិតចិតបន្លែចាក់ផ្ទួនៗទៅលេីឈ្មោះយុន យៀត ភេទប្រុស អាយុ ២៤ឆ្នាំជាបងបង្កេីតបណ្តាលឱ្យងរងរបួសធ្ងន់ធ្ងរ និងបានស្លាប់ក្រោយសង្គ្រោះមិនបានសម្រេច។ ជនបង្កបន្ទាប់ពីបានចាក់បងប្រុសខ្លួនហើយ ភ្លាមៗបានរត់គេចខ្លួនឡើងទៅលើភ្នំបាត់ស្រមោល រហូតសមត្ថកិច្ចមូលដ្ឋានស្រុករតន:មណ្ឌលសហការជាមួយនគរបាលអន្តរាគមន៍ព្រហ្មទ័ណ្ឌកម្រិតស្រាលតាមប្រមាញ់ជាច្រើនម៉ោងទើបប្រទះឃើញ និងឃាត់ខ្លួនបានតែម្តង។
ជនសង្ស័យបានសារភាពបឋមថាមូលហេតុដែលនាំឲ្យខ្លួនចាក់ទៅលើបងប្រុសដោយសារប៉ះសំដីគ្នាបន្តិចបន្តួចរឿងបងប្រុស ប្រើឲ្យគាត់ (ប្អូន )ទៅដាំបាយក៏ផ្តេីមទៅជាការប្រេីហិង្សាយកកូនកាំបិតចាក់ទៅលេីជនរងគ្រោះមួយរំពេចទាំងជនរងគ្រោះមិនបានប្រុងប្រយ័ត្ន។ កម្លាំងបង្ក្រាបកំពុងរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនជនបង្កមកកាន់ផែនជំនាញអនុវត្តបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង