Banner KNP Detail Top

ច្រានចោលព័ត៌មានមិនពិតដែលថា មានករណីជនល្មើស ប្រើពូថៅកាប់កញ្ចក់រថយន្តលើផ្លូវជាតិលេខ២ ម្តុំផ្សារសំរោងយ៉ោង ក្នុងភូមិសាស្ត្រស្រុកបាទី

ច្រានចោលព័ត៌មានមិនពិតដែលថា មានករណីជនល្មើស ប្រើពូថៅកាប់កញ្ចក់រថយន្តលើផ្លូវជាតិលេខ២ ម្តុំផ្សារសំរោងយ៉ោង ក្នុងភូមិសាស្ត្រស្រុកបាទី


(តាកែវ)៖ អធិការដ្ឋាននគរបាលស្រុកបាទី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ បានចេញមកច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មានប្រឌិតរបស់ Facebook មួយចំនួន ដែលថាមានករណីជនល្មើសប្រើពូថៅ កាប់កញ្ចក់រថយន្តនៅលើផ្លូវជាតិលេខ២ ត្រង់ចំណុចផ្សារសំរោងយ៉ោង ក្នុងស្រុកបាទី ខេត្តតាកែវ។
អធិការនគរបាលស្រុកបាទី លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី បានបញ្ជាក់ឲ្យដឹងថា គ្មានឡើយករណីប្រើពូថៅកាប់កញ្ចក់រថយន្តនៅតាមផ្លូវជាតិ២ ក្តី និងផ្លូវជាតិលេខ៣ក្នុងភូមិសាស្ត្រ ស្រុកបាទី។ ព័ត៌មានដែល Facebook មួយចំនួនយកមកបង្ហោះនោះ ជាករណីកើតឡើងនៅកន្លែងផ្សេង ហើយបើតាមព័ត៌មានចំនួនធ្លាប់ចុះផ្សាយ គឺកើតឡើងតាំងពីឆ្នាំ២០២២ នៅខេត្តបាត់ដំបង។
លោកអធិការ សូមអំពាវដល់បងប្អូនអ្នកលេងបណ្តាញសង្គម មេត្តាគិតគូរឲ្យបានច្បាស់លាស់ មុននឹងបង្ហោះព័ត៌មានណាមួយ ព្រោះបើបង្ហោះព័ត៌មានមិនពិត អាចនឹងប៉ះពាល់សន្តិសុខសង្គមជាតិ ឬអាចប៉ះពាល់ដល់ខ្លួនឯង ក្រុមគ្រួសារទៀតផង កុំដើម្បីចង់បានការចាប់អារម្មណ៍តែមួយពេល ធ្វើឲ្យសង្គមជាតិចលាចលនោះ៕

អត្ថបទដែលជាប់ទាក់ទង