Banner KNP Detail Top

កម្រិតសីតុណ្ហភាពអតិបរមា បន្តកើនឡើងថែមបន្តិចទៀត នៅសប្តាហ៍ក្រោយ ហើយអាចនឹងមានភ្លៀងកក់ខែ ធ្លាក់នៅតំបន់មាត់សមុទ្រ តំបន់ទំនាបកណ្តាល ភាគពាយព្យ និងតំបន់ខ្ពង់រាប ជាមួយនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

កម្រិតសីតុណ្ហភាពអតិបរមា បន្តកើនឡើងថែមបន្តិចទៀត នៅសប្តាហ៍ក្រោយ ហើយអាចនឹងមានភ្លៀងកក់ខែ ធ្លាក់នៅតំបន់មាត់សមុទ្រ តំបន់ទំនាបកណ្តាល ភាគពាយព្យ និងតំបន់ខ្ពង់រាប ជាមួយនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញៈ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា នៅក្នុងសប្តាហ៍នេះ អាចនឹងមានភ្លៀងធ្លាក់តិចតួច កើតមាននៅតំបន់មាត់សមុទ្រ ហើយកម្រិតសីតុណ្ហភាព អតិបរមា នឹងកើនឡើង ថែមបន្តិចទៀត នៅសប្តាហ៍ក្រោយ។
អ្នកនាំពាក្យក្រសួងជំនាញ បាននិយាយឱ្យដឹងទៀតថា នៅក្នុងពេលសីតុណ្ហ ភាពអតិបរមា កើនឡើងថែមទៀតនោះ អាចនឹងមានភ្លៀងកក់ខែ កើតឡើងនៅពាក់ កណ្តាលសប្តាហ៍ក្រោយ នៅតំបន់មាត់សមុទ្រ ទំនាបកណ្តាល ភាគពាយព្យ និងតំបន់ខ្ពង់រាប តែមានបរិមាណមិនច្រើនទេ។ នៅក្នុងពេលមានភ្លៀងកក់ខែ កើតឡើង ក៏មានបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ កើតឡើង មកជាមួយដែរ។
លោក ចាន់ យុត្ថា បាននិយាយឱ្យដឹងទៀតថា កម្រិតសីតុណ្ហភាពអតិបរមា ពេលនេះ បានកើនឡើងជាលំដាប់ ដោយសារពុំមានភ្លៀងកក់ខែ អាកាសធាតុក្តៅស្ងួត ក្រោមឥទ្ធិពលពីបាតុភូតអែលនីណូ កើនឡើងជាលំដាប់ ដល់រង្វង់ ៥០ ភាគរយ។
ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមីនាថា នៅក្នុងអំឡុង នេះ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលខ្សោយ ពីទ្រនុងសម្ពាធខ្ពស់ ពីប្រទេសចិន។ ទន្ទឹមនេះ ក៏អាចកើតមានសម្ពាធទាបតូចៗ ជាលក្ខណៈឡូកាល់ (តំបន់) ធ្វើឱ្យធាតុអា កាស មានលក្ខណៈក្តៅស្ងួត និងមានភ្លៀងធ្លាក់តិចតួច ដោយអន្លើ។
នៅក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថា ស្ថានភាពបែបខាងលើ ធ្វើឲ្យតំបន់ ទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣៤ ទៅ ៣៧ អអ្សាសេ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយ ទៅតិចតួច ដោយអន្លើ ។
សម្រាប់តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី ២៣ ទៅ ២៥ អង្សាសេ សីតុណ្ហភាព អតិបរមាមានពី ៣៥ ទៅ ៣៧ អង្សាសេ ធាតុអាកាសក្តៅ ហើយស្ងួត ។ នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី ២៣ ទៅ ២៥ អង្សាសេ សីតុណ្ណភាពអតិបរមា មានពី៣៣ ទៅ ៣៥ អង្សាសេ។ អាចមានភ្លៀង ក្នុងកម្រិតពី ខ្សោយទៅតិចតួច ដោយអន្លើ៕

អត្ថបទដែលជាប់ទាក់ទង