Banner KNP Detail Top

ទាហានថៃស្ទាក់ចាប់បានម៉ូតូស៊េរីទំនើបចំនួន៣៧គ្រឿង ដែលបម្រុងលួចឆ្លងដែនចូលមកកម្ពុជា

ទាហានថៃស្ទាក់ចាប់បានម៉ូតូស៊េរីទំនើបចំនួន៣៧គ្រឿង ដែលបម្រុងលួចឆ្លងដែនចូលមកកម្ពុជា


ខេត្តបន្ទាយមានជ័យ ៖ តាមព័ត៌មានថៃបានចេញផ្សាយថា ទាហានថៃបានស្ទាក់ចាប់ម៉ូតូស៊េរីទំនើបចំនួន៣៧គ្រឿង ដែលបម្រុងលួចឆ្លងដែននាំចូលមកកម្ពុជា កម្លាំងទាហានថៃបានធ្វើការស្រាវជ្រាវ ហើយឃាត់ជាបន្តបន្ទាប់នៅតាមផ្ទះក្បែរព្រំដែនដែលបម្រុងលួចនាំចូលមកកម្ពុជា ។
កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ទាហានថៃស្ទាក់ចាប់បានម៉ូតូស៊េរីទំនើបចំនួន៣៧គ្រឿងដែលបម្រុងលួចឆ្លងដែនចូលមកកម្ពុជា ស្ថិតនៅក្បែរព្រំដែនក្នុងភូមិណនគីលែក ឃុំប៉ានសឿក ស្រុកអារញ្ញ ខេត្តស្រៈកែវ ប្រទេសថៃ។
ក្រោយទាហានថៃឃាត់ម៉ូតូចំនួន៣៧គ្រឿង ត្រូវបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រែកណាំយកទៅរក្សាទុកនៅអធិការនគរបាលស្រុកអារ័ញ្ញ ខេត្តស្រៈកែវប្រទេសថៃ ដើម្បីចាត់ការតាមច្បាប់។ ម៉ូតូចំនួន៣៧គ្រឿងដែលត្រូវបានកម្លាំងទាហ៊ានថៃបង្ក្រាបចាប់បានក្បែរព្រំដែន ស្ថិតភូមិណនគីលែក ឃុំប៉ានសឿក ស្រុកអារ័ញ្ញប្រថេត ខេត្តស្រៈកែវប្រទេសថៃ ឈមស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលបម្រុងលួចនាំចូលមកកម្ពុជាហើយត្រូវបានកម្លាំងទាហ៊ានថៃបង្ក្រាបចាប់បាន ។ ម៉ូតូដែលទាហានថៃចាប់បានចំនួន៣៧គ្រឿងនេះជាប្រភេទម៉ូតូស៊េរីទំនើបហើយថ្មីដែលជាប្រភេទម៉ូតូទិញភាសាថៃដាវ ឬកម្ពុជាបង់រំលោះ ក្រោយពីថៃទិញហើយយកលក់ឈ្មួញបម្រុងនាំចូលមកកម្ពុជា ត្រូវបានទាហានថៃចាប់បានយកត្រឡប់ទៅវិញ ៕

អត្ថបទដែលជាប់ទាក់ទង