Banner KNP Detail Top

បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ប្រទះឃើញបញ្ចប់ជីវិតដោយខ្សែស្បែកជើង ចងភ្ជាប់នឹងដើមឈើ ក្នុងដីឡូតិ៍មួយកន្លែង ដោយពុំដឹងពីមូលហេតុ

បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ប្រទះឃើញបញ្ចប់ជីវិតដោយខ្សែស្បែកជើង ចងភ្ជាប់នឹងដើមឈើ ក្នុងដីឡូតិ៍មួយកន្លែង ដោយពុំដឹងពីមូលហេតុ

ភ្នំពេញ ៖ កាលពី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅចំណុចដីឡូត៍គ្មានលេខមួយកន្លែង តាមផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពបុរសរងគ្រោះនេះ ពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ មានអាយុប្រមាណជាង៣០ឆ្នាំ ពាក់អាវផ្កាដៃវែង ស្លៀកខោជើងវែងពណ៌ក្រម៉ៅ ពាក់ស្បែកជើងប៉ាតា ។ បុរសរងគ្រោះរូបនោះបានបញ្ចប់ជីវិត ដោយយកខ្សែស្បែកជើងចងភ្ជាប់ទៅនឹងបែកឈើ ដោយពុំដឹងពីមូលហេតុអ្វីឡើយ។
នៅថ្ងៃកើតហេតុ គាត់បានចូលទៅបត់ជើងធំនៅក្នុងព្រៃដីឡូតិ៍ខាងលើ ខណៈកំពុងតែបង្ទោរបង់ ពេលចោលភ្នែកទៅដើមឈើ ស្រាប់តែឃើញស.ពបុរសម្នាក់បញ្ចប់ជីវិតនៅលើដើមឈើ ធ្វើឱ្យគាត់ភ័.យស្លន់ស្លោរទាំងព្រលឹងចុងសក់ខំស្រវ៉ាលើកខោ រួចរត់ទៅរាយការណ៍ប្រាប់ប្រធានភូមិ និងនគរបាលប៉ុស្តិ៍ បង្កអោយមានការភ្ញាក់ផ្អើល ហើយរាយការណ៍ទៅនគរបាលជំនាញចុះត្រួតពិនិត្យស.ពតែម្តង។ សពបុរសរងគ្រោះរូបនោះបានបញ្ចប់ជីវិតដោយខ្លួនឯងពិតប្រាកដមែន ៕

អត្ថបទដែលជាប់ទាក់ទង