បុរសម្នាក់បាត់បង់អាយុជីវិត បានឡើងដើមឈើយកឃ្មុំ តែទំនងអត់មានជំនាញ ទើបត្រូវឃ្មុំទិច បណ្តាលឲ្
បុរសម្នាក់បាត់បង់អាយុជីវិត បានឡើងដើមឈើយកឃ្មុំ តែទំនងអត់មានជំនាញ ទើបត្រូវឃ្មុំទិច បណ្តាលឲ្យធ្លាក់ពីលើចុងឈើ
ខេត្តព្រះវិហារ ៖ កាលពីរសៀលថ្ងៃទី១៤ មីនា ធ្នាំ២០២៣ បុរសម្នាក់បាត់បង់អាយុជីវិត ខណៈបុរសរូបនោះបានឡើងដើមឈើយកឃ្មុំ តែទំនងអត់មានជំនាញទើបត្រូវឃ្មុំទិច បណ្តាលឲ្យធ្លាក់ពីលើចុងឈើ.កស្លាប់នៅកន្លែងកើតហេតុ ។
ជនរងគ្រោះ ឈ្មោះ ឈឹម ចំរើន ភេទប្រុស អាយុ៣៣ឆ្នាំ ជាកសិករ រស់នៅភូមិម្លូរព្រៃ ឃុំម្លូរព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកឆែប រួមជាមួយសាច់ញាតិជនរងគ្រោះបានចុះទៅដល់ និងបានបង្កើតគណៈកម្មការត្រួតពិនិត្យសា.ក.ស.ព រួចបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លា.ប់ ដោយសារឃ្មុំទិច ធ្លា.ក់ពីលើចុងឈើដែលកម្ពស់មានប្រមាណ៣០ម៉ែត្រពិតប្រាកដមែន ។ សមត្ថកិច្ចក៏បានរាយការណ៍ជូនស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ដើម្បីជ្រាបតាមផ្លូវច្បាប់ ទើបសាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕