Banner KNP Detail Top

កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនMIZUDA ប្រមាណជាង២០នាក់បានផ្ទុះការតវ៉ា ដោយបិទផ្លូវចេញ-ចូលក្រុមហ៊ុនមិនឱ្យរថយន្តចេញទៅប្រមូលសំរាម

កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនMIZUDA ប្រមាណជាង២០នាក់បានផ្ទុះការតវ៉ា ដោយបិទផ្លូវចេញ-ចូលក្រុមហ៊ុនមិនឱ្យរថយន្តចេញទៅប្រមូលសំរាម

ភ្នំពេញ ៖ កាលពី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅចំណុចមុខក្រុមហ៊ុន MIZUDA ក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្រុមកម្មករដែលធ្វើការតវ៉ាបានអោយដឹងថា ការជួបប្រមូលផ្តុំនេះដើម្បីទាមទារចំនួន០៤ចំណុច៖ ១-ទាមទារឱ្យលោក ម៉ី ផាន បានចូលធ្វើការធម្មតាវិញ និង គិតប្រាក់រំលឹកអំឡុងពេលដែលក្រុមហ៊ុនបញ្ឍប់រូបគាត់ , ២-សូមក្រុមហ៊ុនបញ្ឍប់ការចាប់កំហុសកម្មករ និយោជិក ដោយគ្មានហេតុផលត្រឹមត្រូវ និង យកលុយជាថ្នូរផ្ដល់ការងារជូនកម្មករនិយោជិកវិញ, ៣-ទាមទារលុយដែលកម្មករបានបង់ឱ្យទៅអ្នកគ្រប់គ្រងក្រុមហ៊ុនដែលបានផ្តល់ឱ្យកន្លងមក និង៤-សូមកុំឱ្យផ្លាស់ប្តូរការងារកម្មករនិយោជិតខុសជំនាញ និង ការងារដែលធ្លាប់ធ្វើ ។
បន្ទាប់ពីមានការតវ៉ា តំណាងក្រុមហ៊ុនក៏បានជួបដោះស្រាយសម្របសម្រួលជាមួយក្រុមកម្មករ ជាលទ្ធិផលដោះស្រាយបានត្រូវរ៉ូវគ្នានូវលក្ខខណ្ឌមួយចំនួន ។ ចំណែកនៅសេសសល់ក្រុមហ៊ុននឹងបន្តធ្វើការដោះស្រាយជាមួយក្រុមកម្មករបន្តទៀត ។ ទន្ទឹមនោះ ក្រុមកម្មករក៏បានបើកផ្លូវអោយរថយន្ត ចេញចូលប្រមូលសំរាមតាមគោលដៅនានានៅក្នុងរាជធានីភ្នំពេញជាធម្មតាវិញ ៕

អត្ថបទដែលជាប់ទាក់ទង