Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ នៅចំណុចភូមិសួនស្លា ឃុំក្ដុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ម៉ូតូសណ្ដោងរ៉ឺម៉កជ្រុលទៅបុកនឹងដើមឈើ

គ្រោះថ្នាក់ចរាចរណ៍ នៅចំណុចភូមិសួនស្លា ឃុំក្ដុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ម៉ូតូសណ្ដោងរ៉ឺម៉កជ្រុលទៅបុកនឹងដើមឈើ

ខេត្តបាត់ដំបង÷ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១០និង៣០នាទី នៅចំណុចភូមិសួនស្លា ឃុំក្ដុលតាហែន ស្រុកបវេល ខេត្តបាត់ដំបងដោយមានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូសណ្ដោងរ៉ឺម៉កជ្រុលទៅបុកនឹងដើមឈើនៅក្បែរផ្លូវ។
ម៉ូតូសណ្ដោងរ៉ឺម៉កខាងលើម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ កួន ខែមរិន ភេទ ប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបងបានស្លាប់នៅនិងកន្លែងកើតហេតុនិងអ្នករួមដំណើរចំនួន២នាក់,ទី១ឈ្មោះ ឌឿនចាន់ ភេទប្រុស អាយុ ១៥ឆ្នាំរស់នៅភូមិបឹងប្រាំ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង(រងរបួសស្រាល)និងទី២ មានឈ្មោះសារឿន រិទ្ធី ភេទប្រុស អាយុ ២០ ឆ្នាំរស់ នៅ ភូមិបាកាន ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍ សាត់ (រងរបួសស្រាល)បានបើកបរក្នុងទិសដៅពីលិច ទៅកើតលុះដល់ចំនុចកើតហេតុបាន បានរេចង្កូតធ្លាក់ផ្លូវទៅបុកនិងដើមចាន់គីរីនៅក្បែរផ្លូវ។
មូលហេតុគឺដោយសារម៉ូតូខាងលើបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។
ក្រោយពីកំលាំងជំនាញចរាចរណ៍ស្រុក ចុះត្រួតពិនិត្យ និងវាស់វែង រួចសាកសពជនរងគ្រោះបានប្រគល់ទៅអោយសាច់ញាតិយកទៅធ្វើបុណ្យ។ អ្នករងរបួសបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក។ រីឯវត្ថុតាងរុឺម៉កម៉ូតូ យកមករក្សាទុក នៅ អធិការដ្ឋាននគរបាលស្រុកបវេល៕

អត្ថបទដែលជាប់ទាក់ទង