ផ្ទុះការតវ៉ាយ៉ាងខ្លាំង ពីសំណាក់លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលសិស្ស សុំឱ្យក្រសួងអប់រំយុវជននិងកីឡាដកលោកចាន់ គឹមសែន នាយកវិទ្យាល័យហ៊ុន សែន ប្រសូតិចេញពីមុខតំណែង
ផ្ទុះការតវ៉ាយ៉ាងខ្លាំង ពីសំណាក់លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលសិស្ស សុំឱ្យក្រសួងអប់រំយុវជននិងកីឡាដកលោកចាន់ គឹមសែន នាយកវិទ្យាល័យហ៊ុន សែន ប្រសូតិចេញពីមុខតំណែង
ខេត្តស្វាយរៀង៖ តាមប្រភពពីលោកគ្រូ អ្នកគ្រូនៃវិទ្យាល័យហ៊ុន សែនប្រសូតិបានឱ្យដឹងថា នៅថ្ងៃទី១៥ខែមីនាឆ្នាំ២០២៣ លោកប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀងបានចាត់មន្ត្រីក្រុមការងារមន្ទីរអប់រំចុះដោះស្រាយ ក៏ប៉ុន្តែលទ្ធផល គឺមិនឯកភាពពីលោកគ្រូអ្នកគ្រូ ធ្វើឱ្យកាន់តែមានសន្ទុះតវ៉ាជាខ្លាំងមកដល់ថ្ងៃទី១៦មីនា២០២៣នេះ លោកគ្រូអ្នកគ្រូ ចំនួន៥៤នាក់ក្នុងចំណោម៩៨នាក់បានធ្វើលិខិតផ្តិតមេដៃសុំដកលោកចាន់ គឹមសែន នាយកវិទ្យាល័យហ៊ុន សែនប្រសូតិ ចេញពីមុខតំណែងឱ្យខាងតែបាន។
ផ្ទុះការតវ៉ាយ៉ាងខ្លាំងពីសំណាក់លោកគ្រូអ្នកគ្រូនិងអាណាព្យាបាលសិស្សសុំឱ្យក្រសួងអប់រំយុវជននិងកីឡាដកលោកចាន់ គឹមសែន នាយកវិទ្យាល័យហ៊ុន សែន ប្រសូតិចេញពីមុខតំណែង ក្រោយ ផ្ទុះរឿងអាស្រូវនៅវិទ្យាល័យហ៊ុនសែនប្រសូតិ ចោទប្រកាន់លោកចាន់ គឹមសែន នាយកវិទ្យាល័យរៃអង្គាសប្រាក់សិស្សម្នាក់១០ដុល្លារដើម្បីធ្វើសួនច្បារ ធ្វើឱ្យមានប្រតិកម្មពីអាណាព្យាបាលសិស្សនិងលោកគ្រូ អ្នកគ្រូស្នើឱ្យអាជ្ញាធរនិងក្រសួងអប់រំជួយធ្វើអន្តរាគមន៍ដកហូតមុខតំណែងលោកនាយកវិទ្យាល័យហ៊ុនសែនប្រសូតិ។
តាមហ្វេកបុ៊កលោកគ្រូអ៑ាម សំអុីម ផ្នែកជីវវិទ្យា ជាគ្រូបង្រៀននៅវិទ្យាល័យហ៊ុន សែនប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង បានទម្លាយរឿងអាស្រូវដ៏រសើបដែលមិនអាចទទួលយកបានពីមាតាបិតា និងអាណាព្យាបាលសិស្ស ដែលលោកនាយកវិទ្យាល័យប្រសូតិរៃអង្គាសប្រាក់ចំនួន១០ដុល្លារពីសិស្ស ដើម្បីធ្វើសួនច្បារ។
លោកគ្រូបានលើកឡើងថា សម្រាប់វិទ្យាល័យហ៊ុនសែនប្រសូតិថវិកាដែលបានមកពីដេញថ្លៃផ្ញើកង់ម៉ូតូចំនួន៦០ លានរៀលនិងថ្លៃតូបលក់ដូរចំនួន ៧ លានរៀលទៀតក្នុង១ឆ្នាំ ដូច្នេះ១ឆ្នាំបានចំនួន ៦៧ លានរៀល ដើម្បីយកមកអភិវឌ្ឍន៍សាលារៀន ចុះហេតុអ្វីនៅពេលនេះលោកនាយកវិទ្យាល័យហ៊ុន សែនប្រសូតិគឺលោកចាន់ គឹមសែន នេះមករៃលុយសិស្សចំនួន ១០ ដុល្លារនៅអគារD ដែលយកថវិកានេះថាធ្វើសួនច្បារខាងមុខអគារបន្ថែម។ មិនតែប៉ុណ្ណោះលោកគ្រូអ្នកគ្រូបានលោកលើកឡើងថា ក្រោមការដឹកនាំរបស់លោកចាន់ គឹមសែនគឺគ្មានការសាមគ្គីភាពគ្នានោះទេ ដោយការដឹកនាំរបស់គាត់គិតតែជេរនិងប្រើពាក្យអាសុរោះទៅលើសិស្សានុសិស្សនិងលោកគ្រូ អ្នកគ្រូ គឺគ្មានក្រមសីលធម៌វិជ្ជាជីវៈជាគ្រូបង្រៀននោះទេ៕